​បើក​ការប្រកួត​កីឡាបាល់ទាត់ ដណ្តើមពាន​រង្វាន់​ប្រា​ក់លាន ក្របខ័ណ្ឌ​យុវជន អាយុ​ក្រោម ២៣ ឆ្នាំ

142
ចែករម្លែក

ដោ​យះ គ្រញូង /
​បាត់​ដំប​ងះ
នៅ​ទីលាន​បាល់ទាត់ នៃ​សាលាបឋមសិក្សា​តា​គ្រាម ស្ថិតក្នុង​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ កាលពី​ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០ មាន​រៀបចំ​បើក​ការ ប្រកួត​កីឡាបាល់ទាត់ ដណ្តើមពាន​រង្វាន់​ប្រា​ក់លាន ក្របខណ្ឌ​ថ្នាក់ស្រុក​ឃុំ កម្រិត​យុវជន​អាយុ​ក្រោម ២៣ ឆ្នាំ ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ ដំបង និ​លោក ឃុន សំបូរ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ឃុំ​តា​គ្រាម ។​

លោក ងួន រតនៈ និង​លោក ឃុន សំបូរ ជា​គណៈអធិបតី ក្នុង​ពិធី​

​ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​បាល់ទាត់​នេះដែរ មាន​លោក​អភិបាលស្រុក​បាណន់ ស្រុក​សង្កែ អាជ្ញាធរ​មូលដ្ឋាន ប្រធាន អនុប្រធាន សមាជិក​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ឃុំ​តា​គ្រាម និង​ប្អូនៗ​កីឡាករ ជាច្រើន​នាក់ ។​

​បន្ទាប់ពី​លោក អ៊ឹម ប៊ុន​យូ ប្រធាន​ក្រុមប្រឹក្សាឃុំ​តា​គ្រាម បាន​អាន​របាយការណ៍​ស្វា​មគ​មន៍ ព្រមទាំង​ជម្រាបជូន អំពី​លក្ខ​ខ័​ណ្ឌ​នៃ​ការ​ប្រ​តួ​ត​បាល់ទាត់ ដើម្បី​ជម្រុះ​ដណ្តើមពាន​រង្វាន់​រួចមក លោក ងួន រតនៈ បាន​កោតសរសើរ ចំពោះ​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ឃុំ ដែល​បានរៀបចំ​កម្មវិធី​កីឡា​នានា ក្នុង​ឃុំ និង​បានឱ្យ​យុវជន ចូលរួម​លេង​កីឡា ដើម្បី​បង្កើន​មិត្តភាព សុខភាព និង​ជៀស​ឲ្យ​ឆ្ងាយ​ពី គ្រឿងញៀន​ផងដែរ​។​

​លោក​អភិបាលខេត្ត កាត់​ខ្សែបូរ បើក​ការប្រកួត

​លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើ ដល់​ក្មួយៗ​កីឡាករ និង​អង្គពិធី​ទាំងមូល សូម​ចូលរួម​ទប់ស្កាត់ ជំងឺ​កូ​វីដ ១៩ ដោយ​គោរព​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ពីព្រោះ ថា ជំងឺ​កូ​វីដ ១៩ មិនទាន់​រលាយ​សាបសូន្យ នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន ប្រទេស​កម្ពុជា​យើង ក៏មាន​ការឆ្លង​រីក​រាលដាល ជាថ្មីទៀត​ដែរ ដូច្នេះ​សូម​ក្មួយៗ លាង​សម្អាត​ដៃ ឱ្យបាន​ញឹកញាប់ និង​ធ្វើដំណើរ ទៅ​ទីសាធារណៈ​ផ្សេងៗ ត្រូវ​ពាក់​ម៉ាស ឱ្យបាន​ទៀងទាត់​។​

​គួរ​ជម្រាប​ថា កីឡាករ​ដែល​ចូលរួម ក្នុងការ​ប្រកួត មាន​ចំនួន ៦ ក្រុម ក្នុងនោះ មាន​កីឡាករ មក​ស្រុក​សង្កែ ១​ក្រុម ស្រុក​ឯក​ភ្នំ ១​ក្រុម និង​ក្នុងស្រុក​បាណន់ ចំនួន ៤ ក្រុម​។ ចំពោះ​ការប្រកួត​បាល់ទាត់​យុវជន អាយុ​ក្រោម ២៣ ឆ្នាំនេះ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​កីឡា នៅ​មូលដ្ឋាន ក៏ដូចជា ការលើក​ទឹក​​ចិត្ត​ឱ្យ​ប្អូនៗ​សិស្សានុ សិស្ស ស្រឡាញ់​កីឡា ចូលរួម​ហ្វឹកហាត់​ទាំងអស់គ្នា ដើម្បី​សុខភាព​ល្អ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត មាន​ស្មារតី​ល្អ ក្នុងការ​រៀនសូត្រ បានល្អ​ផងដែរ​។​

​បើ​មិ​មានការ​ប្រែប្រួល​ទេ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​បាណន់ នឹង​អញ្ជើញ​មកជា​អធិបតីភាព ក្នុង​ពិធី​បិទ និង​ប្រគល់​ពានរង្វាន់ ប្រា​ក់លាន ដល់​ជ័យលាភី ដែល​ទទួលបាន​លេខ​១ ដល់​លេខ​៣ នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខ នេះ​៕v