​ប្រគេន​ទៀនវស្សា​និង​ទេយ្យទាន​ដល់​ព្រះសង្ឃ​ចំនួន​៣​វត្ត​ស្ថិត​ក្នុងស្រុក​កំពង់រោទិ៍​

151
ចែករម្លែក

​វ៉ៃ​កូ​/​ខេត្តស្វាយរៀង​:​លោកស្រី ដួង វណ្ណា​,​លោ​ល​ស្រី ពៅ សុភាព អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួមទាំង​ប្រតិភូ​អមដំណើរ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​នាំយក​ទៀនវស្សា​និង​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ចំនួន​៣​បន្ថែមទៀត​គឺ​វត្តភ្នំ​ស្រូវ​វត្ត​ត្រពាំង​ថ្នា​និង​វត្ត​ព្រៃក្តី​ស្ថិតក្នុង​ឃុំ​រាជមន្ទីរ ស្រុក​កំពង់រោទិ៍ ។

​ក្នុងឱកាស​នោះ​លោកស្រី ដួង វណ្ណា ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្តស្វាយរៀង​ដោយ​សម្តេច​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​លោកស្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម​តាមរយៈ​ការដាំដុះ​ការចិញ្ចឹម​សត្វ​ជាដើម​ចំណែកឯ​អជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ។​

​ទេយ្យវត្ថុ និង​ថវិកា​ដែល​បាន​ប្រគេន​ចំនួន ៣ វត្ត ក្នុង ១ វត្ត រួមមាន ៖ ទៀនវស្សា ២ ដើម អង្ករ ៥០ គ​.​ក្រ មី ៣ កេស ទឹក​សុទ្ធ ២ កេស ទឹកក្រូច ២ កេស ប្រេង ៣០ លីត្រ ស្លា​ដក់ ១ ទឹក ត្រី​៦​ដបទឹកស៊ីអ៊ីវ ៦ ដប ចង្ហាន់​១​ស្រាក់​ទេយ្យទាន​១​ឈុត​។​បច្ច័យ​៦៥០.០០០​រៀល​លោកស្រី​បាន​ចែកជូន​តា​យាយ​ចំនួន ១៥០ នាក់ ក្នុង​ម្នា​ក់មី ៥ កញ្ចប់ ត្រីខ ២ កំប៉ុង សាប៊ូ ១ ដុំ អាវយឺត ១ ថវិកា ៥.០០០ រៀល ផងដែរ ៕S/​