​សហគមន៍​និង​ភ្ញៀវទេសចរ​សាទរ​នឹង​បង្កើត​«​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​»

226
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិ៍សាត់​៖​សហគមន៍​និង​ភ្ញៀវទេសចរ​ជាតិ​បាន​សាទរ​នឹង​បង្កើត​«​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​» ជា​ជម្រក​ធម្មជាតិ​ដ៏​ធំ​មួយ​ដែលមាន​សោភ័ណភាព ទេសភាព​និង​ទស្សនីយភាព ហើយ​មាន​ជីវចម្រុះ​សម្បូរបែប និង​បុរេប្រវត្តិ​ដូចជា​ក្រឡ ម​ឈូស​បុរាណ អាយុកាល​រាប់រយឆ្នាំ​នោះ ។​

​សមាជិក​សហគមន៍ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​ដែល​បាន​ផុលផុស​ច្រើនឡើងៗ​ទៅ​ទស្សនា​ផ្លូវជាតិ​៥៥ ផ្លូវ​អន្ទង់អាំង​នៅ​ភ្នំ​១.៥០០,​ថ្មដា ,​ទឹកជ្រោះ , ទំនប់​វា​រី​អគ្គិសនី​អា​តៃ​(​នៅ​អូរ​សោម​ខេត្តពោធិ៍សាត់ ) ទំនប់​វា​រី​អគ្គិសនី​តា​តៃ​(​ខេត្តកោះកុង​)​ទឺ​ក​ជ្រោះ​តា​តៃ​ខេត្តកោះកុង​…..​បាន​សាទរ​ជាងគេ​ក្នុង​ការដែល​ក្រសួងបរិស្ថាន​ស្នើ ហើយ​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ឧទ្យាន​នោះ ។​

​ចំណែក​សមាជិក​សហគម​ន៍​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ​(​ដែល​ទើប​បង្កើត​និង​បង្កើន​ការទាក់ទាញ​) នៅ​ភូមិ​តាំង​បំពង់​(​តំបន់​រលាក់​កងជើង​)​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​(​ខាងជើង​និង​ខាងកើត​)​។​ស្វាគមន៍​នូវ​ការបង្កើត​ឧទ្យាន​ចា​តិ​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង​នោះដែរ​ ព្រោះ​វា​នឹង​ជួយ​ពង្រឹង​លទ្ធផល​និង​ប្រសិទ្ធភាព​កិច្ចការ​ការពារ​អភិរក្ស​ក៏​ដូច​ផ្សព្វផ្សាយ​សក្តានុពល​តំបន់​ធម្មជាតិ ។​
​ចំណែក​ទំព័រ​បេ​តិក​ភណ្ឌប្រចាំថ្ងៃ​(Heritagediary)​បាន​បង្ហាញថា​៖​ជួរ​ភ្នំ​ក្រវា​ញ​ខាងត្បូង​ជា​តំបន់​ដែលមាន​សម្រស់​ធម្មជាតិ​ពិសេស ។​រួមមាន​៖ ១,​ទេសភាព​សមុទ្រ​ឈើ​ព្រៃស្រោង​និង​ខ្យល់អាកាស​បរិសុទ្ធ ២,​មាត់​រណ្តៅ​ភ្នំភ្លើង​ដែលមាន​សណ្ឋាន​ដី​មាន​លក្ខណៈ​ស្តើង​ដូច​ដី​ស្រូប​នៅ​បឹង​ម្លុ​ច​និង​៣,​ទឹកធ្លាក់​ច្រើន​កន្លែង​ដូចជា​​ឆាយ​តា​ហ៊ីង ឆាយ​ខ្ពស់ ឆាយ​ជ្រៃ ជាដើម ។​

​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និយម​មក​កម្សាន្ត​នៅ​«​ជី​ផាត​» និង​«​ស្ទឹង​អា​រ៉ែ​ង​»​។ ទំព័រ​នោះបាន​បន្តថា ៖ ជា​ជម្រក​ធម្មជាតិ​នៃ​សត្វព្រៃ​ចំនួន​៥២​ប្រភេទ​(​អង្គការ​ឲ្យយូ​ស៊ី​អិន​(UCN)​ចាត់ថ្នាក់​ជា​ប្រភេទ​រង​ការគំរាមកំហែង​ពី​ការបាត់បង់​នៅលើ​ពិភពលោក​។​ដែលមាន​តម្លៃ​លេចធ្លោ​ជា​សាកល​សម្រាប់​អ្នកវិទ្យាសាស្ត្រ ឬ ការអភិរក្ស​។​ស្ទឹង​អា​រ៉ែ​ង​ជា​ជម្រក​ដ៏​ពិសេស​សម្រាប់​សត្វ​ក្រពើ​ភ្នំ និង​ត្រី​នាគ​។​ជាងនេះទៅទៀត វា​ជាទី​តាំង​បុរាណ​ស្ថាន​រាប់រយ​កន្លែង ដែលមាន​ក្រឡ ពាង​ មឈូសអាយុកាល ពី​៤០០ ទៅ ៥០០​ឆ្នាំ​។

ស្ទឹង​អា​រែង​មាន​សត្វ​ក្រពើ​ភ្នំ​ត្រី​នាគ​និង​ទឹកធ្លាក់​ឆាយ​តា​ហ៊ីង​និង​តំបន់​ជី​ផាត​(​មាន​ក្រឡ​ពាង​និង​មឈូស​បុរាណ​)​ស្ថិតនៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។ រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ បានចេញ​អនុក្រឹត្យ​លេខ​៨៩​អនក្រ​.​បក​សម្រេច​ឱ្យ​ក្រសួងបរិស្ថាន​បង្កើត​«​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​»​គ្របដណ្តប់​ផ្ទៃដី​បួន​សែន​មួយ​ម៉ឺន​បី​រយ​កៅសិប​ពីរ​ហិកតា​ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ សម្រាប់​បម្រើ​ប្រយោជន៍​មនុស្ស​គ្រប់​ជំនាន់​។

​ជនជាតិដើម​ភាគតិច​«​ជង​»​រស់នៅក្នុង​តំបន់ភ្នំ​ក្រវាញ​មាន​វប្បធម៌​(​ទំនៀមទម្លាប់​)​ពិសេស​ក្នុង​ការរក្សា​អដ្ឋិធាតុ​និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​ដូចជា​ពិធី​សែន​អារក្ស​ក្រពើ​ដើម្បី​ចាប់​ត្រី​និង​សុំ​សេចក្តីសុខ​ពិធី​សែន​ស្រូវ និង​ពិធី​ប្រពៃណី​ច្រើន​ទៀត​។
​អង្គការ​សម្ព័ន្ធភាព​ស​ត្វ​ព្រៃ​សហការ​យ៉ាង​ស្អិតល្មួ​ត​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ជីវចម្រុះ​នៅ​តំបន់​នេះ​។​រីឯ​សមាជិក​សហគមន៍​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សា​វិញ​បាន​បញ្ជាក់ថា​៖​ខ្នង​ផ្សា​ជា​តំបន់​ព្រៃភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិតនៅ​ក្នុងភូមិ​តាំង​បំពង់​តំបន់​រលាក់​កងជើង​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​

ខ្នង​ផ្សា​ជាទី​តាំង​ប្រសព្វ​មុំ​បី​ដែល​ផ្សារភ្ជាប់​ខេត្ត​ចំនួន​បី​គឺ​កោះកុង​ កំពង់ស្ពឺ​និង​ពោធិ៍សាត់​។​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅដោយ​ព្រៃឈើ​ក្រាស់​ជ្រលង​ភ្នំ​ខ្ពស់ៗ​វាល​ស្រល់​ដ៏​ស្រស់ស្អាត​និង​សម្បូរ​ទៅដោយ​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​៕S/hA

​រូបថត​៖១,៣​ទេសភាព​ទស្សនីយភាព​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​(​រូប​៖​បេតិកភណ្ឌ​ប្រចាំថ្ងៃ​)៤,៥​ភ្ញៀវទេសចរ​ក្នុងស្រុក​ក្នុង​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង​ទៅ​តំបន់ភ្នំ​ខ្នង​ផ្សា​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ (​រូប ៖ ភ្ញៀវទេសចរ​)​