កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០

141
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(21:00) Leicester Vs Crystal Palace
(21:00) Manchester United Vs Bournemouth
(23:30) Wolver Hampton Vs Arsenal
(02:00) Chelsea Vs Watford
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester United Vs Bournemouth

​បន្ទាប់ពី​លេង​ពីរ​ប្រកួត​ក្រៅ​ទឹកដី​ជាប់​គ្នា​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​( Manchester United) នឹង​ទទួល​ក្រុម​ភ្ញៀវ​អា​អេ​ហ្វ​ស៊ី ប៊ឺ​ន​ណេ​ម៉ាន់ (AFC Bournemouth)​ក្នុង​ទឹកដី​នៅ​ជុំ​ទី​៣៣​នៅ​រាត្រី ថ្ងៃ​សៅរ៍​នេះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ក្រុម United ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ដោយ​ឈរ​នៅ​លេខ​រៀង​ទី ៥​នៅលើ​តារាង​ពិន្ទុ​ដោយមាន​៥២​ពិន្ទុ ស្របពេល​ក្រុម Bournemouth ឈរ​នៅ​លេខ​រៀង​ទី​១៩​និង​មាន​២៧​ពិន្ទុ​។​

​ក្នុង​បួន​ប្រកួត​បន្ទាប់ពី​សកម្មភាព​បា​ល់​ទាត់​ចាប់ផ្តើម​ឡើងវិញ ក្រុម United ធ្វើ​បានល្អ​មែនទែន ដោយ​លេង​ស្មើ​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​និង​ឈ្នះ​បី​ប្រកួត​ជាប់​គ្នា​។ ក្រុម​នេះ​នឹង​ស្វះ​ស្វែងរក​៣ ពិន្ទុ​បន្ថែមទៀត ដែលមាន​សារៈសំខាន់​សម្រាប់​កៅអី​ក្នុង​ក្រុម​កំពូល​ទាំង​៤​ដោយ​នៅមាន​គម្លាត ២​ពិន្ទុ​ពី​ក្រុម​ឆេ​ល​ស៊ី​( Chelsea) ដែល​ឈរ​នៅ​លេខ​រៀង​ទី ២​នៅពេលនេះ​។​

​ក្រុម​នេះ​អាច​រកបាន​គ្រាប់​បាល់​នៅក្នុង​បួន​ប្រកួត​កន្លងមក​ចាប់តាំងពី​បន្តការងារ​ឡើងវិញ ដោយ​ធ្វើ​ឲ្យ​ស្ថិតិ​ឡើងដល់ ១២​ប្រកួត​ជាប់​គ្នា​ដែល​ពួកគេ​អាច​រកបាន​គ្រាប់​បាល់​។ ស្របពេល ជាមួយគ្នា​នោះដែរ ពួកគេ​ក៏​ជា​ក្រុម​មិនទាន់​ចាញ់​ក្នុង ១៥ ប្រកួត​ផងដែរ​។​

​ក្នុង​១០​ប្រកួត​ចុងក្រោយ ក្រុម United អាច​រក្សាបាន​ឃ្លី​ន​ស៊ីត ៧​លើក​និង​រកបាន​២​គ្រាប់ ឬ​ច្រើនជាង​នេះ​ក្នុង​៨​ប្រកួត​ចំណោម​១០​ប្រកួត​ចុងក្រោយ​។

​ក្នុង​៨​ប្រកួត​ជាប់​គ្នា ក្រុម United របូត​ត្រឹម ២​គ្រាប់ ប៉ុន្តែ​ទាត់​បញ្ចូល​ទី​បាន​១៥​គ្រាប់​។ ក្រុម United ត្រឡប់​មកលេង​នៅក្នុង​ទឹកដី​របស់ខ្លួន​វិញ ដោយ​យកឈ្នះ​ក្រុម Sheffield United ៣-០ ដែល​ធ្វើ​ឲ្យ​ស្ថិតិ​ឈ្នះ​ឡើងដល់​៣​ប្រកួត​ឈ្នះ​ជាប់​គ្នា និង​រក្សាបាន​ឃ្លី​ន​ស៊ីត​បួន​ប្រកួត​ជាប់​គ្នា​។​

United នៅពេលនេះ​មាន​ប្រព័ន្ធ​ការពារ​ល្អ​គួរសម និង​ប្រព័ន្ធ​ប្រយុទ្ធ​ប្រកបដោយ​ទំនុកចិត្ត ស្របពេល​ខ្សែបម្រើ ផូ​ល ប៉ុក​បា និង ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស បង្កើត​ភាពជា​ដៃគូ​បានល្អ​នៅ តំបន់​បម្រើ​។​

​ចំណែក​ក្រុម Bournemout មាន​១​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ បុ​ន្តែ​មិនទាន់​ធ្វើបាន​ល្អ​នៅ ឡើយ​ទេ សម្រាប់​ការប្រកួត​ចុងក្រោយ​។ ជាមួយ​ក្រុម Newcastle ក្រុម​នេះ​មាន​បញ្ហា​ប្រព័ន្ធ ការពារ ហើយ​មានការ​បាត់បង់​គ្រាប់​បាល់​ច្រើន​។​

​នៅពេលនេះ ពួកគេ​មិនអាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ក្នុង​១២​ប្រកួត​នៅ​គ្រប់ការ​ប្រកួត ហើយ​មិនអាច រក្សាបាន​មួយ​លើក​សោះ​នៅក្នុង​លី​ក​។ ក្រុម​នេះ​ធ្លាប់​ធ្វើបាន​ម្តង អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម Chelsea ១-០ នៅក្រៅ​ទឹកដី​កាលពី​ខែធ្នូ​។​

​នោះ​ក៏​ជា​ពេលដែល​ពួកគេ​អាច​គេចផុត​បរាជ័យ​ក្នុង​១១​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី​ក្នុង​លី​ក ហើយ​របូត ២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៧​ចំណោម ១១ ប្រកួត​ចុងក្រោយ​។

​ក្រុម Bournemouth មិនអាច​រកបាន​គ្រាប់​បាល់​ក្នុង​ទេ​៨​ប្រកួត​ចំណោម​១៣​ប្រកួត​ចុងក្រោយ នៅក្រៅ​ទឹកដី ហើយ​រកបាន​ជ័យជម្នះ​ត្រឹម ៣​លើក​ប៉ុណ្ណោះ​ក្នុងចំណោម ១៦​ប្រកួត​ក្រៅ​ទឹកដី​។
​ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​នៅក្នុង​ការប្រកួត​នេះ​៕
​ទស្សនៈ Manchester United 3-1 Bournemouth
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(22:15) Juventus Vs Torino
(00:30) Sassuolo Vs Lecce
(02:45) Lazio Vs AC Milan
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lazio Vs AC Milan

​ក្រុម​ឡា​ហ្សូ (Lazio) ត្រូវធ្វើ​ការងារ​ធ្ងន់​បន្តិច​ហើយ ប៉ុន្តែ​ក្រុម​នេះ​ឈាន​ជើង​ចូល​រួមការ ប្រកួត​នេះ ក្រោយពី​យកឈ្នះ​ក្រុម Torino ២-១ កាលពី​ថ្ងៃ​អង្គារ​។ លទ្ធផល​នេះ​បាន​ជួយ​ឲ្យ ពួកគេ​បន្ត​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង​ពិន្ទុ​ហើយ​ក្រុម​នេះ​ទំនងជា​អាច​រកបាន​ជ័យជម្នះ​ជាថ្មី​នៅពេល​ពួកគេ​ទទួលភ្ញៀវ​អា​សេ​មី​លេន​( AC Milan) ដែល​ឈរ​នៅ​លេខ​រៀង​ទី​៧​។​

​ក្រុម Lazio ត្រូវបាន​នាំមុខ​ដោយ​ក្រុម Torino ប៉ុន្តែ​អាច​រកបាន​២​គ្រាប់​វិញ​នៅ​តង់​ទី​២ ដែលជា ជ័យជម្នះ​ដ៏​សំខាន់​។ ការប្រកួត​សំខាន់​មួយ​ក្នុងចំណោម​នោះ​គឺ​ដំណើរ​ប្រកួត​នៅលើ​ទឹកដី របស់​ក្រុម​ជូ​វេន​ទុ​ស នៅ​ថ្ងៃទី​២៧​ខែកក្កដា​ខាងមុខនេះ ជាការ​ប្រកួត​ដែល​ពួកគេ​ត្រូវការ​ឈ្នះ ជាដាច់ខាត​ប្រសិនបើ​ពួកគេ​ចង់​លើក​ពាន​ជើងឯក​។​

​ក្រុម​នេះ​ត្រូវ​លេងបួន​ប្រកួត​ទៀត​មុននឹង​ឈានដល់​ការប្រកួត​សំខាន់​នេះ ដែល​បី​ប្រកួត​ក្នុង ចំណោម​នោះ​គឺ​ត្រូវ​ជួប​ជាមួយ​ក្រុម​កំពុង​ត្រដាបត្រដួស​។ ប៉ុន្តែ​ការប្រកួត​នៅពេលនេះ​វា មិនមែនជា​រឿង​ងាយស្រួល​នោះទេ ខណៈ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ AC Milan​។​

​ក្រុម Lazio មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​នៅ​រដូវ​កាល នេះ ហើយ​ក្រុម ជូ​វេន​ទុ​ស ក៏​ជា​ក្រុម​ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ដូចគ្នា​ក្នុង​ទឹកដី​។ ក្រុម Lazio ឈ្នះ​១២​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​ក្នុង​ទឹកដី​ដោយ​រកបាន ៤១​គ្រាប់​និង​របូត​១១ គ្រាប់​។​

​ដោយឡែក ក្រុម AC Milan ឈរ​នៅ​លេខ​រៀង​ទី ៧​នៅលើ​តារាង​ពិន្ទុ ហើយ​គួរតែ​គ្រប់គ្រាន់ សម្រាប់​កៅអី​នៅ​ក្របខ័ណ្ឌ Europa League នៅ​រដូវ​កាល​ក្រោយ​។​

​ក្រុម Milan ហាក់ដូចជា មាន​បញ្ហា​ខ្លះ​នៅពេល​ជួប​ប្រកួត​ជាមួយ​ក្រុម SPAL ជា​ក្រុម​ត្រ​ដាប​ត្រ ដួស​កាលពី​ថ្ងៃ​ពុធ​។​

​បើទោះបីជា​ពួកគេ​ជា​ក្រុម​បាត​តារាង ប៉ុន្តែ​វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​អាច​នាំមុខ ២-០ មុន​លើ​ក្រុម AC Milan ត្រឹម​តង់​ទី​១​។ ភ្លាមៗ​បន្ទាប់ពី​ក្រុម​នេះ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​គ្នា ១០​នាក់ ក្រុម Milan ដណ្តើមបាន ១​គ្រាប់​វិញ​នៅ​នាទី​ទី​៧៩ និង​តាម​ស្មើ​នៅ​នាទី​៩៤​។​

​ក្រុម Milan មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​៣​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​លី​ក ប៉ុន្តែ​ការ ប្រកួត​នេះ​មិនមែនជា​ការប្រកួត​ងាយស្រួល​នោះទេ​សម្រាប់​ពួកគេ​។ ប្រសិនបើ​ក្រុម Lazio ឈ្នះ​ការប្រកួត​នេះ ពួកគេ​អាច​នឹងដាក់​សម្ពាធ​បន្ថែម​លើ​ក្រុម Juventus ។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន ៣​ពិន្ទុ​បន្ថែម​៕
​ទស្សនៈ Lazio 2-2 AC Milan
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(22:00) Celta Vigo Vs Real Betis
(00:30) Valladolid Vs Alaves
(03:00) Granada Vs Valencia
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Celta Vigo vs Real Betis

​ក្រុម សែ​លតា វី​ហ្គោ​(Celta Vigo) និង​ក្រុម រៀល បេតី​ស (Real Betis) នឹង​ស្វះស្វែង​វិលត្រឡប់ ទៅរក​វិធី​ឈ្នះ​ឡើងវិញ​នៅពេល​ពួកគេ​បន្ត​រដូវ​កាល​ឆ្នាំ​២០១៩/២០ ស្របពេល​ក្រុម​នេះ​នឹងត្រូវ ប្រកួត​គ្នា​នៅ​យប់​ថ្ងៃ​សៅរ៍​។​

​ក្រុម Celta នឹង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​នៅ​ចុង​សប្តាហ៍​ដោយ​ចាញ់​ក្រុម Celta ៥-១ ស្របពេល​ក្រុម Real Betis ចាញ់​ក្រុម Villarreal ២-០ ក្នុង​ទឹកដី​កាលពី​ថ្ងៃ​ពុធ ខណៈ​ពួកគេ​បន្ត លេង​ក្នុង​ទម្រង់​ដ៏​អន់​។​

​ក្រុម Celta កំពុងមាន​ទម្រង់​លេង​ល្អ ដោយ​យកឈ្នះ​ក្រុម Alaves និង​ក្រុម Real Sociedad លើសពីនេះទៅទៀត ពួកគេ​ប្រកួត​ស្មើ​ជាមួយ​ក្រុម​កំពូល Barcelona ទៀតផង​។​

​តាមពិត​ក្រុម Celta ខកខាន​មិនបាន​លេង​នៅក្នុង​ក្របខណ្ឌ​កំពូល​នេះ​តាំងពី​យុទ្ធនាការ​ឆ្នាំ ២០១១/១២ ប៉ុន្តែ​ពួកគេ​ពិត​ជាមាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ​នៅ​សប្តាហ៍​ចុងក្រោយ​នេះ ប្រសិនបើ​ពួកគេ​ចង់​រក្សា​កៅអី​នៅ​ក្របខណ្ឌ​កំពូល​នេះ​យ៉ាងហោចណាស់​មួយ​រដូវ​កាល​ទៀត​។​

​បើ​និយាយ​ពី​ក្រុម Betis វិញ កីឡាករ វី​លលៀម កា​វ៉ាល​ហូ (William Carvalho) លេង​បាន​វិញ ហើយ បន្ទាប់ពី​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Villarreal ដោយសារ​ជាប់​ពិន័យ ប៉ុន្តែ​កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) នៅពេលនេះ​មិនអាច​លេង​បានទេ​ដោយសារ​ទទួលពិន័យ​កាត ក្រហម​កាលពី​សប្តាហ៍​ក​ន្ល​ង​ទៅ​។​

​គេ​រំពឹងថា ក្រុម​នេះ​នឹងមាន​ការផ្លាស់ប្តូរ​សមា​សភាព​ក្រុមខ្លះ​សម្រាប់​ការប្រកួត​នេះ ហើយ​ចាំ មើលថា តើ​ក្រុម​មួយណា​មានសំណាង​អាច​ឈ្នះ​នៅ​រាត្រី​សុក្រ​នេះ​៕
​ទស្សនៈ Celta Vigo 2-3 Real Betis​