កត្តា​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ខ្វះខាត​ការវិនិយោគ​ខាង​វិស័យ​កសិកម្ម​

225
ចែករម្លែក

ភ្នំពេញៈ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កសិកម្ម​មួយ​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​យ៉ាង​សម្បូរបែប មានដូចជា រ៉ែ ទន្លេ បឹងបួរ ព្រែក សមុទ្រ មាន​ត្រី​ទឹកសាប ត្រី​ទឹកប្រៃ ជាពិសេស​ដី សម្រាប់​បង្កបង្កើនផល​ជាច្រើន ដែល​ប្រជាកសិករ​ធ្វើស្រែ​ចំការ ច្បារ​ដំណាំ​គ្រប់​ប្រភេទ​ក្នុង វិស័យ​កសិកម្ម ប៉ុន្តែ​ផលិតផល​កសិកម្ម​ជាច្រើន​ឆ្នាំ​មកហើយ​មិនអាច​បង្កើតជា​ទំនិញ​ល្អៗ ដែល​អាច​លក់​ចេញទៅ​ជុំវិញ​ពិភពលោក​បាន​នោះទេ​ហេតុផល​គឺ​ដោយសារ​កត្តា​ការវិនិយោគ តិចតួច​ពេក និង​មិនមាន​សមត្ថភាព​បង្កើត​រោងចក្រ​កែច្នៃ និង​ការដឹកជញ្ជូន​។ ទោះបីជា​ទិន្នផល កសិកម្ម ល្អ​ក៏ដោយ​ក៏​មិនអាច​លក់បាន​ក្នុងតម្លៃ​សមរម្យ​ដែរ ដូចជា​ឆ្នាំនេះ​ជាដើម ផ្លែឈើ​ជា ច្រើន​ត្រូវ​រលួយ​នៅ​ពេញ​ដី ដោយ​គ្មាន​នរណា​បញ្ជា​ទិញ​។

​ដោយសារតែ​ការវិនិយោគ​វិស័យ​កសិកម្ម​ត្រូវការ​ដើមទុន​ធំ តែ​លទ្ធផល​បានមក​វិញ​យឺត​។ ដូច្នេះ​មិនសូវមាន​ក្រុមហ៊ុន​ណា​ដែល​សុខចិត្ត​មក​វិនិយោគ​ខាង​វិស័យ​កសិកម្ម​ប៉ុន្មាន​ទេ ដោយសារ​មាន​កត្តា​រាំងស្ទះ​ជាច្រើន​ដូចជា​បញ្ហា​ទំនាស់​ដីធ្លី​ជា​កត្តា​ដ៏​ធំ​ដែល​បច្ចុប្បន្នកំពុង ប្រឈមមុខ ។​បញ្ហា​ទាំងនេះ​បង្កឡើង​ដោយ​ក្រុម​ឆ្លៀត​ឪ​កាស​ចំណេញ​នយោបាយ និង​អង្គការ សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​លំអៀង ជួយឧបត្ថម្ភ​គាំទ្រ និង​ជំរុញ​ឲ្យ​ប្រទេសជាតិ មានការ ចលាចល បាន​អូសទាញ ញុះញង់​ឱ្យ​ប្រជាកសិករ​ស្លូតត្រង់​រួមគ្នា​ជា​កម្លាំង ដើម្បី​ចូលទៅ ទន្ទ្រាន​ចាប់យក​ដី​ក្រុមហ៊ុន​អ្នក​មក​វិនិយោគ​ស្របច្បាប់ ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​កសិកម្ម បិទទ្វារ​ខ្លាចរអា​លែង​វិនិយោគ​បន្តទៅទៀត ។ មានតែ​ក្រុមហ៊ុន​តិចតួច​បំផុត​ដែល​នៅ​ហ៊ាន វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ​បន្តទៀត ។​

​ក្រុមហ៊ុន​ដែល​រកស៊ី​ខាង​វិស័យ​កសិកម្ម​វា​មាន​លក្ខណៈ​ខុសពី​វិស័យ​ផ្សេងទៀត ព្រោះ​វិស័យ កសិកម្ម​នេះ​មានការ​ពាក់​ព​ន្ធ័​នឹង​ដីធ្លី​។ តាំងពី​បុរាណកាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន ផ្លូវថ្នល់​ដែល វិនិយោគ​ដោយ​ក្រុមហ៊ុន​កសិកម្ម​ដូចជា ធ្វើ​វា​រី​អគ្គិសនី ធារាសាស្ត្រ ដោយ​ការវិនិយោគ​ទាំងនេះ ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ហើយ​គឺ​មិនអាច​យកទៅ​វិញ​បានឡើយ​។ ផលប្រយោជន៍​ចុងក្រោយ នឹង​ក្លាយជា​ផលប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​ជានិច្ច ដែល​អាច​និយាយបានថា​ការវិនិយោគ បែបនេះ​ជាការ​វិនិយោគ​សប្បុរស​។

​សព្វថ្ងៃនេះ​ដោយសារ​ហេតុផល​ផ្សេងៗ​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ​។ ប្រសិនបើ​មន្ត្រី​រដ្ឋា ភិ​បាល​គ្រប់​ជាន់ថ្នាក់​មិន​ព្រម​ថែរក្សា​ការពារ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​កសិកម្ម​ទេ នៅតែ​ឲ្យ​ពួក ក្រុម​ខិលខូច​បន្ត​ផ្សព្វផ្សាយ​ក្នុងន័យ​ញុះញង់​ពាក្យ​ច​ចាម​អារាម​ដើរទៅ​ទន្ទ្រាន​ដីធ្លី​រឹបអូស​យក ដីធ្លី​ដែល​ក្រុមហ៊ុន​គេ​មក​វិនិយោគ​ស្របច្បាប់ នោះ​បណ្តាល​ឲ្យ​ប្រជាកសិករ​ដែលមាន​ចំនួន ប្រហែល​៨០​ភាគរ​តយ ប្រឈមមុខ​នឹង​ការបាត់បង់​ទីផ្សារ បាត់បង់​ការងារ​ធ្វើ​ធ្វើ​ឲ្យ​ជីវភាព​របស់ ពួកគាត់​កាន់តែ​ធ្លាក់ចុះ​រស់​ដោយ​ខ្វះខាត​ជាមិន ខាន​ឡើយ ហើយ​កសិករ​ទាំងនោះ​នឹងមិន គាំទ្រ​រាជរដ្ឋាភិបាល​បន្តទៅទៀត​ទេ​។​

​ក្រុមហ៊ុន​វិនិយោគ ហា​ម៉ឹ​នី វីន អ៊ិន​វេស​មេន នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​គឺជា​ក្រុមហ៊ុន​បណ្តាក់ ទុន​រួមគ្នា​រវាង​ជនជាតិ​កម្ពុជា និង​ជនជាតិ​ចិន ហើយ​ទទួលបាន​ការវិនិយោគ​ស្របច្បាប់ នៅលើ​ដី​ជាង ៧០០ ហិកតា​។​

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ត្រូវបាន​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ខិលខូច​ខុសច្បាប់​មួយចំនួន​តូច​។ ពួកគេ​បាន​បំផ្លាញ​ផ្លូវ​នៅក្នុង​គម្រោង​របស់​ក្រុមហ៊ុន និង​បាន​លួច​កាត់​ខ្សែ​កា​ប្លិ​អគ្គិសនី ប្រហែល ៧ គីឡូម៉ែត្រ​យកទៅលក់ ហើយ​វាយបំផ្លាញ​គ្រឿងយន្ត និង​ឧបករណ៍​របស់​ក្រុមហ៊ុន ជាច្រើនលើក​ច្រើនសារ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រើ​ហិង្សា​មកលើ​បុគ្គលិក​ក្រុមហ៊ុន​ឲ្យ​រងរបួស ថែម​ទៀតផង​។

​ទោះបីជា​តុលាការខេត្ត​ត្បូងឃ្មុំ​បានចេញ​ដីកាហាមឃាត់ ប៉ុន្តែ​ជន​បំពាន​ច្បាប់​ទាំងនោះ មិន​ត្រឹមតែ​មិន​បញ្ឈប់​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិន​វេស​មេន​បាននិងកំពុង​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការអំពាវ នាវ របស់​រាជរដ្ឋាភិបាល​ទាំងពីរ​គឺ​កម្ពុជា​ចិន ឲ្យ​បង្កើន​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ដោយបាន វិនិយោគ​អស់​ទឹកប្រាក់​ចំនួន ២០ លាន​ដុល្លារ​អាមេរិក​ជាមួយ​ដៃគូរ​សម្រាប់​ការទិញ​ដី និង​សាងសង់​ផ្លូវ ត​បណ្តាញ​អគ្គិសនី ក៏ដូចជា​ការសាងសង់​រោងចក្រ និង​ផ្តល់​គ្រាប់ពូជ​ជី​ល្អៗ និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដែលមាន​គុណភាព​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​ជាង ៣០០០ គ្រួសារ ។

​ចំនួន​កម្មករ​ដែល​ម​ក​ធ្វើការ​នៅក្នុង​ចំការ​បាន​កើន​ដល់​ជាង ៥០០ នាក់ ហើយ​ក្រុមហ៊ុន និង​សហគ្រាស​សហការ​រួមគ្នា​នោះបាន​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន ៦០ ម៉ឺន​ដុល្លារ ជា​រៀង រាល់ឆ្នាំ​។ ហើយក៏​មាន​ដៃគូរ​សហការ​ថ្មីៗ​ចូលមក​នៅ​ឆ្នាំ​នេះដែរ​។ ប៉ុន្តែ​ដី​នេះ​ត្រូវបាន​កាន់កាប់​ដោយ ជនល្មើស​ច្បាប់ ដូច្នេះ​ក្រុមហ៊ុន​ដែលជា​ដៃគូ​សហការ​ថ្មី​ទាំងនេះ​មិនអាច​ចូលមក​វិនិយោគ ដោយ​ជោគជ័យ​បានទេ​។​

​ក្រុមហ៊ុន​សុំ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន កុំ​ឆ្លៀត​ឪ​កាស​យក​ជនខិលខូច​ល្មើស ច្បាប់ អ្នកញៀន​ថ្នាំ និង​អ្នកប្រមឹក មក​អុកឡុក​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គមជាតិ ដើម្បី​រារាំង​ការ វិនិយោគ​កសិកម្ម និង​ការអភិវឌ្ឍ​កសិកម្ម ហើយ​យក​លេស​ថា​ជា​គំនិត​របស់​ប្រជាកសិករ ភាគច្រើន​មក​អាង​។​

​ក្រុមហ៊ុន​ក៍​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ពង្រឹង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ប្រឆាំង នឹង​ការទន្ទ្រាន​កាន់កាប់​ដី​កសិកម្ម​ខុសច្បាប់ ការពារ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម ដើម្បី​ឲ្យ​វិស័យ កសិកម្ម​ក្នុងប្រទេស​កម្ពុជា​មានកា​រ​រីកចំរើន និង​បរិស្ថាន​ល្អ​៕ ដោយៈ​ស​រិ​ទ្ធ​