រឿង​ធំ​ហើយ​ក្រោយ​ឆ្លង​មួយថ្ងៃ​៥​ម៉ឺន​នាក់​ជាប់ៗ​គ្នា មន្ត្រី​អាម៉េរិក​ទ្រាំ​មិន​បាន​ក៏​ចោទប្រកាន់​ចិន​ថា​បញ្ជូន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​អាម៉េរិក​ដើម្បី​«​ចម្លង​កូវី​ដ​១៩» (វីដេអូ)

8855
ចែករម្លែក

​ទីប្រឹក្សា​សេដ្ឋកិច្ច​អាម៉េរិក​លោក​ផេ​ធឺ ណា​វ៉ា​រ៉ូ​(Peter Navarro )​បាន​បន្ថែម​កំដៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាម៉េរិក​ដោយ​បាន​ចោទប្រកាន់​ថា ចិន​ជា​អ្នក​បង្ការ​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១០​នៅ​ទូទាំង​ពិភពលោក​​ជាពិសេស​នៅ​សហរដ្ឋ​អាម៉េរិក​។​

ទីប្រឹក្សា​សេដ្ឋកិច្ច​អាម៉េរិក​លោក​ផេ​ធឺ ណា​វ៉ា​រ៉ូ​

​លោក​ផេ​ធឺ ណា​វ៉ា​រ៉ូ បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ទី​០៤​កក្កដា​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ជនជាតិ​ខ្លួន​រាប់ម៉ឺន​នាក់​ទៅ​ធ្វើ​ដំណើរ​ដើម្បី​«​បង្កបង្កើត​និង​ចម្លង​រាលដាល​»​វីរុស​កូរ៉ូណា និង​ថា​គណបក្ស​កុំ​ម្មុយ​​និស្ត​ចិន​«​កំពុង​ធ្វើ​អោយ​យើង​នៅតែ​ចាក់សោរ​នៅក្នុង​ផ្ទះ​និង​បាត់បង់​ការងារ​ធ្វើ​»​។​

​ណា​វ៉ា​រ៉ូ បាន​ប្រកាស​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​MSNBC​ថា «​ខ្ញុំ​ចង់អោយ​គ្រប់​គ្នា​នៅ​ទីនេះ​នៅថ្ងៃនេះ ចំ​ទិវា​ឯករាជ្យ​អាម៉េរិក យល់​ដឹង​ថា​តើ​វីរុស​នេះ​ចាប់ផ្តើម​មកពីណា​…​បក្ស​កុំ​ម្មុយ​​នីស្ត​ចិន​កំពុង​ធ្វើអោយ​យើង​ចាក់សោរ​នៅក្នុង​ផ្ទះ និង​បាត់បង់​ការងារ​ធ្វើ​។​ពួកគេ​បង្កបង្កើត​វីរុស​នេះ​។​ពួកគេ​លាក់បាំង​វា​។​ពួក​គេ​បញ្ជូន​ជនជាតិ​ចិន​រាប់ម៉ឺន​នាក់​មក​ទី​នេះ​ដើម្បី​បង្កបង្កើត​និង​ធ្វើអោយ​​រីកសាយ​វីរុស​»​។​

​ដោយ​ត្រូវ​បាន​បង្ខំ​អោយ​បង្ហាញ​ភស្តុតាង​ថា​ចិន​បញ្ជូន​ជនជាតិ​ខ្លួន​រាប់ម៉ឺន​នាក់​មក​អាម៉េរិក លោក​ណា​វ៉ា​រ៉ូ បាន​ថ្កោលទោស​ចិន​ចំពោះ​ការអនុញ្ញាតអោយ​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ទូទាំង​ពិភពលោក​ទោះជា​​នៅក្នុង​ស្រុក​ចិន​បាន​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​។​លោក​ថា «​នៅពេល​ចិន​ហាម​ការធ្វើដំណើរ​ពី​ក្រុង​វូ​ហាន​ទៅកាន់​ប៉េកាំង ឬ​សៀង​ហៃ បិទ​បណ្តាញ​គមនាគមន៍​របស់ខ្លួន គេ​បែរ​ជា​បញ្ជូន​​ជនជាតិ​ចិន​រាប់ម៉ឺន​នាក់​តាម​យន្តហោះ​ទៅ​ជុំវិញ​ពិភពលោក​»​។​

​លោក​បាន​បន្តថា «​ពួកគេ​មាន​ចេតនា​អនុញ្ញាតអោយ​ជនជាតិ​ចិន​មក​កាន់​អាម៉េរិក អ៊ីតាលី និង​កន្លែង​ផ្សេង​ទៀត ក្នុងពេល​ពួកគេ​បិទ​បណ្តាញ​គមនាគមន៍​ផ្ទាល់​របស់​គេ​។​ខ្ញុំ​គិតថា វា​សំខាន់​ណាស់​ដែល​​ពលរដ្ឋ​អាម៉េរិក​យល់ដឹង​បញ្ហា​នេះ​»​។​

​ការចោទប្រកាន់​របស់​ទីប្រឹក្សា​សេត​វិមាន​រូបនេះ ស្របគ្នា​នឹង​ការប្តូរ​គោលនយោបាយ​កាលពី​ពេល​ថ្មីៗ​របស់​រដ្ឋការ​អាម៉េរិក​ចំពោះ​ចិន បន្ទាប់​ពី​មន្ត្រី​សេត​វិមាន​ប្រឌិត​រឿង​ចោទប្រកាន់​ចិន​គ្រប់យ៉ាង​​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​បាន ច្រាន​ចោល​ការចោទប្រកាន់​របស់​មន្ត្រី​អាម៉េរិក​ថា​ចិន​ជា​ប្រភព​ផ្ទុះ​ជំងឺ​ហើយ​ចិន​ចាត់ទុក​ការ​​ចោទប្រកាន់​នេះ​ជា​ការប៉ុនប៉ង​ដើម្បី​ប្រែក្លាយ​បញ្ហា​ជំងឺឆ្លង​ជា​រឿង​នយោបាយ។

សូមបញ្ជាក់​ថា រដ្ឋ​អាម៉េរិក​ចំនួន​៧​បាន​រាយការណ៍​កំណើន​អ្នក​ឆ្លងកូវី​ដ​១៩​កាលពី​ថ្ងៃ​សុក្រ នៅពេល​ខណ្ឌ​មាន​មនុស្ស​ច្រើន​បំផុត​មួយ​នៅ​រដ្ឋ​ផ្លរីដា ដាក់​បំរាម​គោចរ​នៅមុន​ទិវា​ឯករាជ្យ​អាម៉េរិក​នៅ​​ចុង​សប្តាហ៍ ហើយ​រដ្ឋ​អា​កាន់​សាស់ បាន​ចូលរួម​យុទ្ធនាការ​ពាក​ម៉ាស់​នៅ​ទៅ​សាធារណៈ​។​

​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​មាន​អ្នក​ឆ្លង​៥៣.៤៨៣​នាក់ នៅក្រោម​ការឆ្លង​ចំនួន​៥៥.៤០៥​នាក់​កាល​ពី​មួយ​ថ្ងៃមុន ទោះជា​យ៉ាងណា​អាម៉េរិក​បាន​ស្ថិត​ក្នុង​ការវាយប្រហារ​ពី​កូវី​ដ​១៩​ខ្លាំងក្លា​ដោយ​អ្នក​ឆ្លង​​មាន​ចំនួន​លើ​៥​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​អស់​៤​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ​៕

ប្រែ​សម្រួល​៖​វាសនា​