រឿង​ទាំងឡាយ​ដែល​អ្នក​មិនគួរ​ធ្វើ​ភ្លាម​ក្រោយ​សម្រាលកូន​រួច

178
ចែករម្លែក

ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​រួច គឺ​អ្នក​ត្រូវ​តម​ជាង​ពេលដែល​អ្នក​ពរ​ពោះ​ទៅទៀត ព្រោះ​បើ​អ្នក​មិន​ថែ​សុខភាព​ទេ នោះ​ថ្ងៃក្រោយ​អ្នក​អាច​នឹង​ជួប​ផលវិបាក​មួយចំនួន​ដែល​ទាក់ ទង​នឹង​សុខភាព​ជាមិនខាន​។ ដូចនេះ​ក្រោយ​ពេលដែល​អ្នក​សម្រាលកូន​រួច​អ្នក​មិនអាច​ធ្វើ​អ្វី បាន​ខ្លះទៅ​?

មិនត្រូវ​ប៉ូវ​ខ្លាំង​
​មាន​មនុស្ស​ភាគច្រើន​ក្រោយ​ពេលដែល​សម្រាលកូន​ហើយ​ភ្លាម តែងតែ​បរិភោគ​អាហារ ដែល​ប៉ូវ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​ប្រសិនជា​ប៉ូវ​ខ្លាំងពេក វា​អាចធ្វើ​ឲ្យ​អ្នក​ធាត់​ជាហេតុ​ដែល​អាច ធ្វើ​ឲ្យ​ជាតិ​ស្ករ និង​ខ្លាញ់​ក្នុង​រាងកាយ​ឡើង​ខ្ពស់ ដែល​អាច​នាំ​ជំងឺ​មកដល់​អ្នក​បាន​ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​កូន​ធាត់ ហើយ​មាន​អាកា​រៈ​ហើមពោះ​ដែរ ដោយសារតែ​គេ​បៅ​ទឹកដោះ​អ្នក ដូចនេះ​អ្នក​មិនត្រូវ​ប៉ូវ​ខ្លាំងពេក​ទេ​។​

មិនត្រូវ​បង្អត់អាហារ​
​អ្នក​មិនត្រូវ​ព្រោះតែ​ចង់​ទទួលបាន​រាង​ស្អាត ហើយ​បង្អត់អាហារ​ភ្លាម​នោះទេ ព្រោះ​បើ​អ្នកធ្វើ ដូច្នោះ វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​នោះទេ វា​ថែមទាំង​គ្មាន​ទឹកដោះ​គ្រប់គ្រាន់ សម្រាប់​បំបៅកូន​ទៀតផង ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន គ្រប់គ្រាន់ នោះ​កូន​នឹង​មិនអាច​លូតលាស់​បានល្អ​ឡើយ​។​

មិនអាច​ញ៉ាំ​អាហារ​ដែល​ហិ​រ​
​ក្រោយ​ពេលដែល​អ្នក​សម្រាល​កូន​រួច អ្នក​មិនត្រូវ​បរិភោគ​អាហារ​ដែល​ហិ​រ​នោះទេ​ព្រោះ​វា​អាច ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ទល់លាមក ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ទៀតផង ដោយសារតែ​គេ​បៅ​ទឹកដោះ​អ្នក​ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពីរ​បប​អាហារ​របស់​អ្នក​ទើប​វា​មិន​ប៉ះពាល់ ដល់​សុខភាព​អ្នក​និង​កូន​។​

មិនត្រូវ​ញ៉ាំ​ប៊ីចេង​
​អ្នក​ទាំងអស់គ្នា​ធ្លាប់​ដឹង​មកហើយ​ថា​ប៊ីចេង​គឺជា​គ្រឿងទេស​ដែល​អ្នក​មិនគួរ​ប្រើ​ឡើយ ព្រោះ​វា អាចធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុត​ទ្រោម​បាន ដូចនេះ​ក្រោយ​ពេលដែល​អ្នក​សម្រាលកូន​រួច អ្នក​ក៏​មិន អាច​ពិសារ​បានដែរ​ក្នុង​រយៈពេល​៣​ខែ ព្រោះ​ប្រសិនជា​ក្នុង​ម្ហូប​អ្នកមាន​ប៊ីចេង​វា​នឹង​អាចធ្វើ ឲ្យ​កូន​លូតលាស់​យឺត​ជាង​ក្មេង​ដទៃ ដោយសារតែ​គេ​បៅ​ទឹកដោះ​អ្នក​ដោយមាន​សារធាតុ ប៊ីចេង​នៅក្នុង​នោះ​។​

មិនអាច​ពិសារ​សូកូឡា
​នៅពេលដែល​អ្នក​ពិសារ​សូកូឡា​ច្រើន​នៅ​ដំណាក់កាល​បំបៅ​ទឹកដោះ​កូន​នោះ​វា​នឹង​អាចធ្វើ ឲ្យ​ប៉ះពាល់​ដល់​បេះដូង និង​សរសៃ​ប្រាសាទ​របស់​កូន ធ្វើ​ឲ្យ​កូន​នោម​ច្រើន គេង​មិន​ស្ងប់ ដោយ​តែងតែ​រករឿង​រហូត ម្យ៉ាងទៀត​វា​ក៏​អាចធ្វើ​ឲ្យ​កូន​រំលាយ​អាហារ​មិនបាន​ល្អ​ដូចគ្នា ចំពោះ​អ្នក​ម្តាយ​វិញ វា​នឹងធ្វើ​ឲ្យ​អ្នក​គ្មាន​អារម្មណ៍​ក្នុងការ​ពិសារ​អាហារ​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​ធាត់ និង​ខ្វះ​សារធាតុចិញ្ចឹម​ទៀតផង​៕ ដោយៈ health.com.kh