កូវីដនៅឥណ្ឌានៅតែកើនឡើងខ្ពស់ខ្ទង់ជាង២ម៉ឺនករណីរាល់ថ្ងៃ

158
ចែករម្លែក

វីរុសកូរ៉ូណាកំពុងបន្តកើនឡើងនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងកំណត់ត្រាឆ្លងប្រចាំថ្ងៃកើនដល់ ២០.៩០៣ ករណីកាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដា។

ទិន្នន័យពីក្រសួងសុខាភិបាលសហភាពបានបង្ហាញថាមានអ្នកស្លាប់ថ្មីចំនួន ៣៧៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបពីវីរុសនេះឡើងដល់ ១៨.២១៣ នាក់។

បច្ចុប្បន្ននេះមានករណីវីរុសសកម្មចំនួន ២២៧.៤៣៩ ករណីនៅក្នុងប្រទេស។ រដ្ឋមហារ៉ាស្ត្រារាយការណ៍អំពីករណីឆ្លងខ្ពស់ជាងគេបំផុតបន្ទាប់មកគឺរដ្ឋតាមីល ក្រុងដេលី រដ្ឋគូចារ៉ាត់ រដ្ឋអ៊ូតថាប្រាដេស រដ្ឋវេសបេងហ្គាល់ និងរដ្ឋរ៉ាចាស្ថាន។

នៅទីក្រុងបុមបៃមានករណីថ្មីចំនួន ៦.០០០ ត្រូវបានរាយការណ៍ក្នុងមួយថ្ងៃ ដែលជាការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងទីក្រុងមានប្រជាជនច្រើនកកកុញនេះ។

អាជ្ញាធរនិយាយថាការកើនឡើងនេះត្រូវគេរំពឹងរួចជាស្រេចព្រោះការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចត្រូវបានបន្ធូរបន្ថយ៕ ដោយ៖ កញ្ញាដាលីស

កាលពីថ្ងៃព្រហស្បតិ៍ឥណ្ឌាមានករណីកូវីដចំនួន ២០.៩០៣