ពិបាក​គេង​លក់​ស្រួល​ស្កប់ ព្រោះ​ទម្លាប់​ទាំងនេះ​

181
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ​។ ប្រសិនបើ​អ្នកត្រូវការ​ពេល​យូរ​ជាង​៣០​នាទី​ដើម្បី​គេង​លក់​ក្រោយពេល​សម្ងំ​គេង ឬក៏​ពេលខ្លះ អ្នក​ភ្ញាក់​កណ្តាលយប់​ហើយ​គេង​មិន​លក់​វិញ​សម្រាប់​រយៈពេល​លើសពី ២០​នាទី នោះ​អ្នក​គួរ តែ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ចេញ​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​គេង​! ថា​តើ​ទម្លាប់​អ្វីខ្លះ ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ដំណេក​?

១. ទទួលទាន​ភេសជ្ជៈ ឬ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ពីរ​បី​ម៉ោង​មុន​ចូល​គេង
ប្រសិនបើ​អ្នកជា​មនុស្ស​ញៀន​កាហ្វេ​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ពិបាក​ក្នុងការ គេង​លក់​នៅពេល​យប់​មិន​ខាន​ពិសេស​ប្រសិនបើ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​មុនពេល​ចូល​គេង​។ កាហ្វេ​ត្រឹម​មួយ​ពែង​អាច​ស្ថិតក្នុង​រាងកាយ​យ៉ាងហោច ណាស់ ៦​ម៉ោង ឯណោះ​។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​នៅ​ម៉ោង ៤ ល្ងាច​នោះ​មានន័យថា​ជាតិ កាហ្វេ​អ៊ី​ន​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ស្វាយ​ដល់​ម៉ោង ១០ យប់​។ លើសពីនេះ​ទៀត​ការ ផលិត​អ័រម៉ូន​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​មេ​ឡា​តូ​នី​ន​ក៏​ត្រូវបាន​ទប់ស្កាត់​ដែលនាំអោយ​មាន​បញ្ហា​ក្នុងការ​គេង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​កាហ្វេ​នៅមុន​ពេល​ចូល​គេង​។

​ជាក់ស្តែង​មនុស្ស​ជាច្រើន​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ឡើយ​ថា​ក្រៅពី​កាហ្វេ​ក៏​នៅមាន ភេសជ្ជៈ​និង​អាហារ​ជាច្រើន​មុន​ទៀត​ដែលមាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​ក្នុងនោះ​រួមមាន សូកូឡា តែ សូ​ដា និង​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយចំនួនទៀត​ដែល​សុទ្ធតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ស្វាង​ងងុយ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរណា​ទទួលទាន​វា​ក្នុង​កំរិត​សមល្មម​នៅពេល​ព្រឹក បាន​ហើយ​។

២. ទទួលទាន​គ្រឿង​ស្រវឹង​
​គ្រឿង​ស្រវឹង​មិនអាច​ជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្រួល​ស្កប់​ដូច​គិត​ឡើយ​ទោះបី​វា​អាចធ្វើ​ឱ្យមាន​អារម្មណ៍​ងងុយគេង​។​

៣. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​និង​ការធ្វើ​លំ​ហាត់ប្រាណ​តែ​មុនពេល​ចូល​គេង​
​មិន​ត្រឹមតែ​ជះ​ផលប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ ក៏​អាចធ្វើឱ្យ​អ្នក​ពិបាក​គេង​លក់​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោច ណាស់​ពី ១៥ ទៅ ២០ នាទី​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការធ្វើ​លំ​ហាត់ប្រាណ​មុនពេល​ចូល​គេង គឺ​មិនមែនជា​ជម្រើស​ដ៏​ប្រសើរ​ឡើយ​។​

៤. ញ៉ាំ​ច្រើនពេក​មុនពេល​ចូល​គេង​
​ការទទួល​ទាន​អាហារ​ច្រើនពេក​នៅពេល​ល្ងាច ឬ​មុនពេល​ចូល​គេង​អាច​បង្កបញ្ហា​ច្រាល​ទឹក អាស៊ីត​ក្រពះ​ដែល​ធ្វើឱ្យ​អ្នក​ពិបាក​គេង​លក់បាន​ស្កប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរណា​កុំ ទទួលទាន​អាហារ​ច្រើន​ជ្រុល​មុនពេល​ចូល​គេង​បី​ម៉ោង​។

៥. មើល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មុនពេល​ចូល​គេង
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​ទូរ​សព្ទ​អាច​បង្ក​ការរំខាន​ដល់​ដំណេក ដូច្នេះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​គេង​លក់បាន​ស្កប់​ជាមិនខាន ប្រសិនបើ​មើល​ទូរទស្សន៍​ឫ​ឧបករណ៍​ផ្សេងៗ​រួមមាន​ទូរ​សព្ទ​ឬ​កុំព្យូទ័រ​ជាដើម​នៅមុន​ពេល ចូល​គេង​។ នេះ​ក៏​ព្រោះតែ​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរាំង ស្ទះ​ដល់​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន ដែល​ជួយ​ធ្វើឱ្យ​ងងុយ គេង​។ ដើ​ម្ប​ជាការ​ប្រសើរ​អ្នក​គួរ​កុំ ប្រើប្រាស់​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀត​មុនពេល​ចូល​គេង​យ៉ាងហោចណាស់ ២ ម៉ោង​៕ ដោយៈ health.com.kh