វិធី​ចិញ្ចឹម​ក្តាម​ក្នុង​រយៈពេល​៨​ខែ​អាច​ចាប់​លក់បាន

900
ចែករម្លែក

+​ការរៀបចំ​ស្រះ​
-​ការចិញ្ចឹម​ក្តាម​នៅក្នុង​ស្រះ​ស៊ីម៉ង់ត៍​មាន​ភាពងាយស្រួល​ក្នុងការ​ថែរក្សា និង​ចំណាយ​ដើម​តិច​។​
-​រក​កន្លែង​ដែល​ម្លប់ ពិ​ព្រោះ​ក្តាម​មិន​ចូលចិត្ត​អាកាសធាតុ​ក្តៅ​ទេ​
-​បន្ទាប់មក​ដាក់​ទុយោ​នៅក្រោម​បាត​រួច​យក​ស៊ីម៉ង់ត៍​មក​បៀក​បាត​ស្រះ ទុក​រយៈពេល 3 ថ្ងៃ​រង់ចាំ​ឲ្យ​ស៊ីម៉ងត៍​ស្ងួត​ល្អ​។​
-​នៅពេលដែល​ស៊ីម៉ង់ត៍​ស្ងួត​ហើយ ចាក់ទឹក​បញ្ចូល​ឲ្យ​ពេញ រួច​ដាក់​ដើម​ចេក​និង​អំបិល​ចូល ត្រាំ​រយៈពេល​១៥​ថ្ងៃ​(​ធ្វើបែបនេះ​ដើម្បី​សំអាត​ស្រះ​ឲ្យ​អស់​ជាតិ​ស៊ីម៉ង់ត៍)

​-​បន្ទាប់មក​បង្ហូរទឹក​ដែល​ត្រាំ​នោះ​ចេញ រួច​បាញ់​ទឹកស្អាត​លាង​ម្តងទៀត​
-​យក​ដី​មកចាក់​ដើម្បី​ធ្វើជា​ជម្រាល​សំរាប់​ឲ្យ​ក្តាម​នៅ​
-​រក​ក្បឿង​មក​ដាក់​ដើម្បី​ឲ្យ​ក្តាម​ពួន​ស​ង្ងំ​(​ធ្វើបែបនេះ​ឲ្យ​ក្តាម​រស់នៅ​ដូច​បែប​ធម្មជាតិ វា​និង​មិនឆាប់​ស្លាប់​)
-​តាម​ធម្មតា​ក្តាម​នឹង​បន្ត​ពូជ​ក្នុង​រដូវវស្សា ចំពោះ​ក្តាម​ញី​មួយ​អាចបង្កើត​កូន​បាន​រហូតដល់ ៥០០​ក្បាល ដូច្នេះ​យើង​អាច​បំបែក​ទៅ​ស្រះ​ថ្មី​សម្រាប់​ការចិញ្ចឹម​បន្ថែមទៀត​

+​ការ​ឲ្យ​ចំណី​
-​អាហារ​ដែល​ចំណាយ​ថវិកា​តិច​គឺ​ពង​ទា​ស្ងោរ​ចិញ្ច្រាំ​ជាមួយ​បាយ​(​បើ​បាន​ត្រី​ឆៅ​កាន់តែ​ល្អ គ្រាន់តែ​ចំណាយ​ច្រើន​បន្តិច​)
-​រយៈ​៦-៨​ខែ​យើង​អាច​ចាប់​វា​លក់បាន​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​