​សំណង់​សង់​លើដី​ចំណីផ្លូវ​ក្នុង​ក្រុង​បាត់ដំបង​អាជ្ញាធរ​មើលមិនឃើញ​

258
ចែករម្លែក

​ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​មួយចំនួន​បាន​និយាយ​រិះគន់​ក្នុងន័យ​ស្ថាបនា​ដល់​ក្រុមប្រឹក្សា​សង្កាត់​និង​អាជ្ញាធរ​ក្រុង​បាត់ដំបង​ដែល​មើលមិនឃើញ​សំណង់​មួយចំនួន​បាន​សាងសង់ឡើង​នៅលើ​ដី​ចំណីផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​សំណង់​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​។​
​មតិ​មួយចំនួន​បាន​និយាយថា​សំណង់​ដែលមាន​ក្បូរ​ក្បាច់រចនា​ត្រូវបាន​គេ​សាងសង់ឡើង​បំពាន​មកលើ​ផ្លូវ​សាធារណៈ​ទាំងស្រុង​តែម្តង​ដែលមាន​ទីតាំង​យីហោ​អាហា​រដ្ឋា​ន​ផ្ទះ​ម៉ែ​និង​តែងការ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ទួន​វាសនា​ស្ថិតក្នុង​ភូមិ​វត្ត​លៀប​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​ជាប់​ព្រំប្រទល់​ភូមិ​វត្ត​រំដួល ។​


​ប្រភព​ដដែល​បន្តថា ដំបូង​គេ​ស​ង្គេ​ត​ឃើញថា អាហា​រដ្ឋា​ន​នេះ បាន​សង់​ជា រោង​មួយ នៅ លើ ដី ចំណីផ្លូវ​រួច​ទើប​គេ​បន្ត​មក​សង់​ខ្លោងទ្វារ​បន្ថែមទៀត​ដោយ​សង់​នៅលើ​ទ្រូងផ្លូវ​តែម្តង​។​ពេល​សាង​សង់​ចេញ​ជា​រូ​ភាពរឹងមាំ​ហើយ​គេ​មិន​បានឃើញ​អាជ្ញាធរ​សង្កាត់​ឬមួយ​ក៏​អង្គភាព ជំនាញ​ណា មួយ​ចុះ ទៅ​មើល​ឬ​ហាមឃាត់​ឡើយ​។​ទុក​ទាល់តែ​ការស្ថាបនា​រួចរាល់​ហើយ​ដល់​មានការ​ស្តីបន្ទោស​ពី​ថ្នាក់លើ​ឬ​ត្រូវការ​ពង្រីក​ផ្លូវ​ទើប​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​។​

​កន្លងមក​អ្នក​ដែល​ដាង​សង់​លើដី​ចំណីផ្លូវ​តែងតែ​និយាយ​របៀប​ហ្នឹង​ដល់រ​ដ្ខ​ត្រូវការ​ទាមទារ​គោលនយោបាយ​មិនបាន​មិន​ព្រម​រុះ​។​លោក​ចៅសង្កាត់​បានដាក់​ឱសានវាទ​ក្នុង​រយៈពេល​១២​ខែ​(១​ឆ្នាំ )​ត្រូវ​រុះរើ​ចេញ​ដាច់ខាត​។​ចំពោះ​ករណីនេះ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​តើ​ចៅសង្កាត់​ចម្ការ​សំរោង​អាចធ្វើ​បាន​ឬទេ​បើ​សំណង់​សង់​រឹងមាំ​ជា​បេតុង​រួចរាល់​ទៅហើយ​មិន​ងាយ​វ៉ៃ​ចោល​ងាយៗ​ទេ​៕S/

​រូប​ថ​តះ​សំណង់​សង់​លើដី​ចំណីផ្លូវ​សាធារណ​:​អាជ្ញាធរ​សង្កាត់​និង​ក្រុង​ធ្វើ​មិន​បែក​ទេ​