​ចាប់​ជនសង្ស័យ​៤​នាក់​ករណី​លួច​ម៉ូតូ​ត្រៃ​១​គ្រឿង​នៅ​ក្រុងព្រះសីហនុ​

144
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​ករណី​លួច​យក​ម៉ូតូ​ម៉ាក​ត្រៃ​១​គ្រឿង​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​។​ពួកគេ​បាន​ជិះ​រត់តាម​ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ​ក្នុង​គោ​បំណង​យកទៅលក់​។​តែ​មិនមាន​សំណាង​បាន​ចាយលុយ​លក់​ម៉ូតូ​ដែល​លួចបាន​នោះទេ​គឺ​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ស្ទាក់​ចាប់បាន​នៅ​ស្រុក​កំពង់សីលា​។​


​ករណីនេះ​ជន​ស​ង្ស​យ័ ៤​នាក់​ឃាត់ខ្លួន​បាន​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំនុច គីឡូម៉ែត្រ លេខ 138-139​ស្ថិតនៅ​ភូមិ​-​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០ នៅពេលដែល​ក្រុម​ជនសង្ស័យ​មានបំណង​ជិះ​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ប្រាប់ថា​ម៉​តូ​ប្រភេទ​ត្រៃ​HondaCRF​ពណ៌​ក្រហម​ម្ចាស់​ឈ្មោះ​ហ៊ាន់​ប៊ុន​ស្រឺ​រស់នៅ​ខេត្ត​ព្រះសីហនុ​។​ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ​១.​ឈ្មោះ បូ សុផាត​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​២.​សុខ​ឌី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​៣.​ឡុង​រ័ត្ន​និមល​អាយុ​២២​ឆ្នាំ​។​៤.​ផល​សុ​ភឿង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​៣​សង្កាត់​១​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ ។​វត្ថុតាង​ដកហូត ម៉ូតូ ចំនួន ២ គ្រឿង​១.​ម៉ូតូ​ត្រៃ Honda CRF ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​២.​ម៉ូតូ YAMAHA EXCITER GP ពណ៌​ទឹកប៊ិច​គ្មាន​ស្លាក​លេខ សំរាប់​ជិះ​ធ្វើ​សកម្មភាព ។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​ខេត្ត​សីហនុ​ដើម្បី​បន្ត​តាម​នីតិវីធី កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕S/​