បុរសម្នាក់ផ្សងសំណាងផ្ញើសារឈ្នះបានទឹកប្រាក់បួនម៉ឺនដុល្លារពីសែលកាត

107
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ការផ្ញើសារផ្សងសំណាង ដើម្បីឈ្នះប្រាក់រង្វាន់ជាមួយ ក្រុមហ៊ុន សែលកាត ដែលឃើញគេបានឈ្នះប្រាក់រង្វាន់ច្រើនគ្នាមកហើយ ។ខ្ញុំបានសាកល្បងច្រើនដងណាស់ដែរ ប៉ុន្តែមិនដែលឈ្នះទេ ទីបំផុតពេលនេះការព្យាយាមរបស់ខ្ញុំបានឈ្នះប្រាក់រង្វាន់ដូចក្តីបំណងពិតប្រាកដមែន។ នេះជាការលើកឡើងរបស់បុរសឈ្មោះ លោក ហឹម ភារ៉ុន ដែលបានឈ្នះប្រាក់រង្វាន់៤ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាត។

          គួរបញ្ជាក់ថា លោក ហឹម ភារ៉ុន សព្វថ្ងៃរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឈ្នះប្រាក់រង្វាន់បួនម៉ឺនដុល្លារពីកម្មវិធីផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត។ប្រាក់រង្វាន់នេះដែរត្រូវបាន លោក ហឹម ភារ៉ុន បានឈ្នះកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ ហើយឈានដល់រសៀលថ្ងៃទី ៣ ខែ កក្កដាឆ្នាំ២០២០ត្រូវបានក្រុមការងារក្រុមហ៊ុនសែលកាតធ្វើដំណើរទៅប្រគល់រង្វាន់ដល់គេហដ្ឋានផ្ទាល់របស់គាត់តែម្តង។

          បុរសមានអាជីពជាអ្នកវិស្វករ រូបនេះបានឱ្យដឹងថា “ ខ្ញុំបានសាកល្បងផ្ញើសារក្នុងកម្មវិធី ផ្ញើសារឈ្នះប្រាក់រង្វាន់១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ ទីបំផុតពេលនេះខ្ញុំបានឈ្នះប្រាក់រង្វាន់៤ម៉ឺនដុល្លារ ហួសពីការរំពឹងទុកទៅទៀត”។

          គួរបញ្ជាក់ថាអតិថិជនក្រុមហ៊ុនមួយនេះបើចង់ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងនេះអាចសាកល្បងទូរស័ព្ទទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក គេនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាស ជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕DP