អាម៉េរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ចំ​ពេល​ចិន​ធ្វើ​សមយុទ្ធ​នៅទីនេះ​

176
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​២​គ្រឿង​មក​កាន់​សមុទ្រ​ចិន​ខាងត្បូង ចំ​ពេល​ចិន​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​នៅក្នុង​ផ្លូវទឹក​ប្រជែង​គ្នា​នេះ​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា USS Nimitz និង USS Ronald Reagan​បាន​ធ្វើ​ប្រតិបត្តិការ​និង​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​គាំទ្រ​​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ​។​

​ចិន​និង​អាម៉េរិក​ចោទប្រកាន់​គ្នា​ថា​បង្ក​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​ចំ​ពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង ចាប់តាំងពី​ជំងឺឆ្លង​រហូត​ដល់​បញ្ហា​ហុងកុង​។​

​សេចក្តីថ្លែងការណ៍​មិនបាន​និយាយ​ទេ​ថា​តើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ត្រូវបាន​ធ្វើឡើង​នៅទីណា​អោយ​ច្បាស់ ទោះជា​យ៉ាងណា​សមុទ្រ​នេះ​ស្ទើរ​៩០​ភាគរយ​ត្រូវ​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ចិន​ប៉េ​​កាំ​ង​។​

​ឧត្តមនាវី​អាម៉េរិកលោ​ក ច​ច អ៊ឹម វី​កូហ្វ មេបញ្ជាការ​កង​វាយប្រហា​រ​នៃ​នាវា​ផ្ទុក​យន្តហោះ Ronald Reagan​ត្រូវបាន​ស្រង់​សម្តី​ដែលថា «​គោលបំណង​នៃ​ការបញ្ជូន​នាវា​នេះ​គឺ​បង្ហាញ​សញ្ញា​ទៅកាន់​ដៃគូ​​និង​សម្ពន្ធមិត្ត​របស់​យើង​ថា យើង​តាំងចិត្ត​រក្សា​សន្តិសុខ​និង​ស្ថិរភាព​តំបន់​»​តែ​លោក​បាន​បញ្ជាក់​ថា​សមយុទ្ធ​នេះ​មិនមែន​ជា​ការឆ្លើយតប​ទៅ​នឹង​សមយុទ្ធ​ដែល​ចិន​កំពុង​ធ្វើ​ទេ ៕​ប្រែ​សម្រួល​៖​វាសនា​

នាវា​ផ្ទុក​យន្តហោះ​USS Ronald Reagan​របស់​អាម៉េរិក​មាន​វត្តមាន​នៅ​សមុទ្រ​ចិនខាង​ត្បូងចំ​ពេល​នាវាចិន​ធ្វើ​សម​យុទ្ធនៅ​តំបន់​នេះ​ដែរ​