សិង្ហ​បុរី​ប្រឈម​នឹង​ការផ្ទុះ​ជំងឺគ្រុនឈាម​ដ៏​ធ្ងន់ធ្ងរ ខណៈ​ដែល​ខ្លួន​ទើបតែ​ចាប់ផ្តើម​គ្រប់គ្រង​ការផ្ទុះ​វីរុស​កូរ៉ូណា​

263
ចែករម្លែក

​ដោយ​ទើបតែ​អាច​គ្រប់គ្រង​បានការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លងកូវី​ដ​១៩​នោះ សិង្ហ​បុរី​ឥឡូវ​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​ជា​លើក​២​នៃ​ជំងឺ​គ្រុនឈាម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុខ​មក​ ដែល​អាច​សម្លាប់​មនុស្ស​បាន ដូច​វីរុស​កូវី​ដ​១៩​ដែរ​។​

​ករណី​ជំងឺ​គ្រុនឈាម​ដែល​បង្កឡើង​ដោយ​មូស​ខាំ ឥឡូវ​នេះ​កំពុង​កើន​ឡើង​នៅ​ប្រទេស​នេះ​ដោយ​រហូត​មកដល់ពេលនេះ មាន​ករណី​ជំងឺ​គ្រុនឈាម​ចំនួន ១៤.០០០​ករណី​នៅ​ឆ្នាំនេះ​។​

​នៅពេល​នេះ​ក្រុមមន្ត្រី​សុខាភិបាល​ជឿជាក់ថា​ចំនួន​នេះ​គឺ​ជិត​ស្មើ​នឹង​ចំនួន​ករណី​ជំងឺគ្រុនឈាម​ដែលមាន​ចំនួន ២២.១៧០​ករណី កាលពី​ឆ្នាំ​២០១៣ ដែល​ជា​ការផ្ទុះ​ជំងឺគ្រុនឈាម​ដ៏​អាក្រក់​បំផុត​​កាលពី​ចុងឆ្នាំ​នោះ​។​

​កាលពី​សប្តាហ៍​មុន ករណី​វីរុស​ចំនួន ១.៤៦៨ ករណី ត្រូវបាន​រាយការណ៍​ដែល​ករណី​ឆ្លង​វីរុស​សប្តាហ៍​ទី ៣ ជាប់ៗ​គ្នា ដែល​មាន​ករណី​ឆ្លង​លើស​ជាង​១.០០០ នាក់​និង​ជា​ចំនួន​សរុប​ប្រចាំ​សប្តាហ៍​​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ប្រទេស​សិង្ហ​បុរី​។​

​សិង្ហ​បុរី​រាយការណ៍​ថា មនុស្ស​ចំនួន​១៦​នាក់ បាន​ស្លាប់​ដោយសារ​វីរុស​នេះ បើ​ប្រៀបធៀប​នឹង​មនុស្ស​២៦​នាក់​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​១៩ ។ សិង្ហ​បុរី​គិត​រហូត​មកដល់ពេលនេះ​មាន​ករណី​​ឆ្លង​វីរុស​កូវី​ដ​១៩​ចំនួន​៤៤.៤៧៩​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

សិង្ហបុរី​រហូត​មកដល់ពេលនេះ មាន​ករណី​ជំងឺ​គ្រុនឈាម​ចំនួន ១៤.០០០​ករណី​នៅ​ឆ្នាំនេះ​