មុន្នី ម៉ូ​នី​តា មិនឱ្យ​ស្ងាត់​មក​បង្អួត​សិច​ស៊ី​នៅ​មាត់សមុទ្រ​នឹង​គេ​

321
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​ដែលមាន​ដើមកំណើត​ចេញ​ម៉ូ​ឌែ​លក​ញ្ញា មុន្នី ម៉ូ​នី​តា មិនឱ្យ​ស្ងាត់​បរិ​យា កាស​លើ​បណ្តាញ​សង្គម​ឡើយ ដោយ​នាង បាន​បញ្ចេញ​សម្រស់​របស់​យ៉ាង​សិច​ស៊ី​នៅឯ មាត់សមុទ្រ ។​

​តារា​ស្រី​មាន​រាង​ខ្ពស់​ស្លី​ម​ស្រស់ស្អាត​រូបនេះ បាន​បញ្ចេញ​សកម្មភាព​ជាថ្មី​ម្តងទៀត មិនឱ្យ ស្ងាត់​ព័ត៌មាន​របស់​នាង​ឡើយ ដោយ​បង្ហាញ​សម្រស់​នៅ​មាត់សមុទ្រ​ក្នុង​ខេត្តកំពត​ដែលជា ដំណើរ​កម្សាន្ត​ដើមខែ​កក្កដា​នេះ ជាមួយ​ក្រុម​តារា​ស្រីៗ​រួមការ​ងារ​របស់​នា​ង​។ អ្វីដែល​ធ្វើឱ្យ អ្នកគាំទ្រ និង ជាពិសេស​ប្រុសៗ​ចាប់អារម្មណ៍​ពេញចិត្ត​ខ្លាំង ។​

​តារា​ស្រី​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០​ថា មួយរយៈ​ធំ​នេះ នាង​សល់​ពេលទំនេរ​ច្រើន ដូច្នេះ​ក៏​ចង់​ដើរ​លំហែរ​កាយ​ប​ន្ថូ​រ​អារម្មណ៍ ព្រោះតែ​ជម្ងឺ​កូ​វិដ​១៩​បាន ប៉ះពាល់​ដល់​ការងារ​ថត​រឿង​ជាច្រើន​របស់​នាង​។ ដំណើរ​កម្សាន្ត​លើ​នេះ​ទៅ​តាំងពីដើម​សប្តាហ៍ នេះ​មកម្ល៉េះ នាង​គ្រាន់តែ​ថត​លេងៗ មិនសូវ​ស្លៀក​បញ្ចេញ​សិច​ស៊ី​អី​ខ្លាំង​ទេ​។ ឥឡូវនេះ​នាង មិនទាន់​ស្អាត​មែនទែន​ទេ​។ តែ​ទោះយ៉ាងណា នាង​ក៏​សូម​អគុណ​ដល់​អ្នកគាំទ្រ និង​បងប្អូន​មិត្ត ភ័ក្ត្រ​សិល្បៈ​ដែល​តែងតែ​ពេញចិត្ត​និង​តាមដាន​រាល់​សកម្មភាព​របស់​នា​ង​។

​កញ្ញា មុន្នី ម៉ូ​នី​តា ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា បើទោះបីជា​ការងារ​សិល្បៈ​រៀង​ស្ងាត់​ខ្លាំង​ប៉ះពាល់ ដល់​សេដ្ឋកិច្ច ក៏ពិតមែន រហូត​ធ្វើឱ្យ​នាង​នៅសល់​ពេលទំនេរ​ច្រើន​ក៏ពិតមែន​តែ​នាង​ងាក​មក លក់​ឥ​វ៉ាន់ និង ចំណីអាហារ តាម​អន​ឡាញ ជាមួយ​តារាចម្រៀង ស៊ឹម ថៃ​ណា និង​តារា​សម្តែង ញឹម ចាន់ថន​។ ទោះ​ទំនេរ​គ្មាន​ការងារ​ថត​រឿង​ក៏ដោយ​ក៏ ប៉ុន្តែ​សម្រាប់​នាង នាង​ក៏​ទទួល ការងារ​ដើរ​ម៉ូត និង ថត​សំអាងការ មក​ផ្គត់ផ្គង់​គួរសម​ផងដែរ​។

​សូមបញ្ជាក់ថា កាលពី​ថ្មីៗ​ផងដែរ កញ្ញា មុន្នី ម៉ូ​នី​តា ទទួលបាន​តំណែង​ជា​តួឯក​ស្រី​ក្នុង រឿង​ភាគ​ថ្មី រឿង “​និស្ស័យ​ខ្លុយ​ស្នេហ៍​” របស់​ស្ថានីយទូរទស្សន៍​លេខ​៥​ដែល​ត្រូវ​ប៉ះគ្នា​ជាមួយ នឹង​តួឯក​ប្រុស​គឺ​លោក មុំ សទ្ធា​រ៉ា​។​

​កញ្ញា មុន្នី ម៉ូ​នី​តា ប្រឡង​បរ​វក​ញ្ញា Miss Grand Cambodia 2017 ទទួលបាន​ជាប់​ជ័យលាភី លេខ​២ ។ ក្រោយមក​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូត ដែលមាន​ទីផ្សារការងា​រ​ច្រើន និង​ទទួល​ការ សរសើរ​ជាតា​រា​ស្រី​រូប​ស្រស់ស្អាត សម្រាប់​ការថត​ស្ព​ត និង ការបង្ហាញ​ម៉ូត​ជាច្រើន​។ សម្រាប់ ទីផ្សារ​ភាពយន្ត​វិញ​ភាព តារា​ស្រី​រូបនេះ ក៏​កំពុងតែ​ទទួល​ការងារ​សម្តែង​ជា​បន្តបន្ទាប់​សម្រាប់ រឿង​ដុំ​និង​រឿង​ភាគ​ផងដែរ​៕ ដោយៈ បូ​រិ​ន​