​របរ​ចិញ្ចឹម​ទាយក​ពង​រក​កម្រៃ​ប្រាក់ចំណូល​ក្នុង​មួយថ្ងៃ​ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​

2596
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​ប្រជាកសិករ​រស់នៅ​ភូមិ​ខ្វិត​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ បាន​អះអាងថា​របរ​ចិញ្ចឹម​ទាយក​ពង់ រក​កម្រៃ​ប្រាក់​​ចំណូល​ក្នុង​មួយថ្ងៃ​ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បានល្អ​ប្រសើរ​។​

​លោក រស់ រដ្ឋា រស់នៅ​ភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប បាន​ឲ្យ​ដឹងថា ចាប់ពី​មានគ្រួសារ​មក គាត់​បាន​ប្រក​បរបរ​ចិញ្ចឹម​ជ្រូក​រយៈពេល​ជាង ៤​ឆ្នាំ ដោយ​ដាក់​កូនជ្រូក​ចិញ្ចឹម​ម្ដងៗ​ប្រមាណ​៧០​ទៅ​១០០​ក្បាល​តែ​ដល់​ចិញ្ចឹម​យូរៗ​ទៅ​ពេល​ចាប់​លក់​មិនអាច​ទូទាត់​នឹង​ការចំណាយ​ទិញ​កូនជ្រូក ទិញ​ចំណី​បាន ក៏​បោះបង់​របរ​នេះ​តែម្ដង ។​ដោយ​មិន​សមប្រកប​នឹង​របរ​ចំនួន​៣​តែងតែ​ទទួល​បរាជ័យ​សឹងតែ​អស់​ទុន​រកស៊ី​បន្ត​។​គ្រួសារ​គាត់ បានសម្រេច​ចិត្ត​ចាប់យក​របរ​ថ្មី​គឺ​ចិញ្ចឹមសត្វ​ទាយក​ពង់​លក់​វិញ​។​

​គ្រួសារ​គាត់​បាន​ទិញ​ពួជ​សត្វ​ទា​ពី​គេ​នៅ​ខេត្តពោធិ៍សាត់​ចំនួន​១២៥០​ក្បាលសត្វ​ទា​នេះ​ជា​ប្រភេទ​ទាគ​គី​ចិញ្ចឹម​តែ​នៅលើ​គោក​។​ការចិញ្ចឹម​ទាយក​ពង់​លក់​នេះ​គ្រួសារ​គាត់​ទើប​ចាប់ផ្ដើម​ជាង​៣​ខែ​ប៉ុណ្ណោះ​។​ដំបូង​សត្វ​ទា​ពង់​បានតែ​៣០​ទៅ​៤០​ភាគរយ​បញ្ហា​ពង់​បាន​តិច​បែបនេះ​ធ្វើ​ពួ​គាត់​មានការ​ព្រួ​បារម្ភ​យ៉ាងខ្លាំង​តែ​ក្រោយៗ​មកវា​ក៏​ពង់​រហូតដល់​ជាង​៩០​ភាគរយ​ដោយ​មួយថ្ងៃៗ​ពង់​បាន​ប្រហែល​ជាង​មួយ​ពាន់​គ្រាប់​ឬ​ទាប​ជាង​នឹង​តិចតួច​។​ពង់​ទា​មួយគ្រា​ប់លក់​ក្នុងតម្លៃ​៣០០​ទៅ​៤០០​រៀល​ជា​រៀងរាល់ថ្ងៃ​។​

​ពេលខ្លះ​ដឹក​យកទៅលក់​នៅឯ​ផ្សា​រហើយ​ជាពិសេស​នោះ​មាន​ឈ្មួញ​មករក​ទិញ​ដល់​កន្លែង​មិនដែល​សល់​ទេ​។​គ្រួសារ​គាត់​រកប្រាក់​ចំណូល​បាន​ក្នុង​មួយថ្ងៃៗ​ជាង​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល តាម​ទា​ពង់​តិច ឬ​ច្រើន ដើម្បី​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បានល្អ​ប្រសើរ​៕S/

​របរ​ចិញ្ចឹម​ទាយក​ពង​រក​កម្រៃ​ប្រាក់ចំណូល​ក្នុង​មួយថ្ងៃ​ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​

ទីតាំងផ្សាយពាណិជ្ជកម្ម