​លោក​ទេសរដ្ឋមន្ត្រី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​”​អាងទឹក​តេ​ជោ​បុ​ស្បូវ​”

187
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​បន្ត​គាំទ្រ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ដែល​ដណ្តើមបាន​ដោយ​ពិបាក​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ឱ្យនៅ​ស្ថិតស្ថេរ​គង់​វ​ង្យ​ដើម្បីឱ្យ​ប្រទេសជាតិ កាន់តែ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​តទៅទៀត​។​

​ការអំពាវនាវ​បែបនេះ របស់​ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែកក្កដា​ឆ្នាំ​២០២០​នេះ នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អាងទឹក​តេ​ជោ​បុ​ស្បូវ​» ស្ថិតនៅ​ភូមិ​តេ​ជោ​បុ​ស្បូវ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ជាមួយគ្នានេះដែរ​លោក​ទេសរដ្ឋមន្ត្រី មាស​សុភា​បាន​ថ្លែងថា​ដោយសារតែ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ទើប​មានឱកាស​បាន​ជួបជុំគ្នា​មានឱកាស​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។

​លោ​កថា​ជាក់ស្តែង​ភូមិ​តេ​ជោ​បុ​ស្បូវ​ដែល​ស្ថិត​លើ​ខ្នងភ្នំ​ដងរែក​នេះ​កាល​មុន​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​ថៃ​គឺ​មិនសូវមាន​ប្រជាពលរដ្ឋ​រស់នៅ​នោះទេ​ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​គឺ​ប្រជាពលរដ្ឋ​មក​រស់នៅ​ច្រើន ដែល​ភាគច្រើន​ជា​គ្រួសារ​កងទ័ព គ្រួសារ​កង​នគរបាលជាតិ និង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ជាក់ស្តែង​«​អាងទឹក​តេ​ជោ​បុ​ស្បូវ​»​ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ពេលនេះ គឺ​បាន​កើតឡើង​តាមរយៈ​អង្គ​វេទិកា សាធារណៈ​របស់​ក្រុមការងារ រាជរដ្ឋាភិបាល​។​ដែល ប្រជាពលរដ្ឋ​បានស្នើរ​សុំ​ដោយសារ​នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​នៅលើ​ភ្នំ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ក្រុមការងារ​បាន​សហការ​គ្នា​ដោយមាន​ការចូលរួម​ពី​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​អង្ក​ការ​ស៊ីម៉ាក់​អាជ្ញាធរ​ប្រាសាទព្រះវិហារ​ដោយបាន​ឧបត្ថម្ភ​ថវិកា​ពី​មូលនិធិ​ប្រទេស​ចិន ទើប​អាច​សាងសង់​អាងទឹក​នេះ​បានសម្រេច​។​

​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តេ​ជោ​បុ​ស្បូវ​ថា​ក្រៅពី​អាងទឹក​ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នៅថ្ងៃនេះ​គឺ​ប្រជាពលរដ្ឋ​នៅទីនេះ​នឹង​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ជា​បន្តទៀត​។​ដូចជា​ផ្លូវ​កៅស៊ូ​ប្រវែង​២៤​គីឡូម៉ែត្រ​ពី​ឃុំ​ស្រអែម​មក​ភូមិ​តេ​ជោ​បុ​ស្បូវ​ស្រះ​ទឹក​ទំហំ​៥០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​នឹង​អណ្តូងស្នប់​២​ទៀត​ដែលជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​៕S/​