​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

176
ចែករម្លែក

​ដោ​យះ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំការចេក​)​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០​។ តាម​ការសន្និដ្ឋាន ជំហាន​ដំបូង របស់​មន្ត្រី​កោសល្យ​វិ​ច្ច័​យ​និង​វេជ្ជបណ្ឌិត​ជនរងគ្រោះ​អាច​ស្លាប់​ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា តាម​លិខិតឆ្លងដែន​របស់​ជនរ​ង​គ្រោះ​មានឈ្មោះ​ZHANG YONGHUI ភេទ​ប្រុស កើត​ថ្ងៃទី 20.AUG.1979 ( សញ្ជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ​EE39833619 មាន​សុពលភាព​ដល់​ថ្ងៃទី 18-SEP-2028 នឹងមាន​ទិដ្ឋាការ​លេខ​: EI01697163 សុពលភាព​ថ្ងៃទី 19-MAY-2019 ។ បច្ចុប្បន្ន​សាកសព​ជនបរទេស​ខាងលើ ត្រូវ បាន ដឹក ទៅ​តម្កល់ទុក​នៅ​ធានី​ភ្នំពេញ រង់ចាំ​ការ សម្រេច ពី​ក្រុមគ្រួសារ និង​ស្ថានទូត​សា​ម៉ី​៕S/​