បង្ក្រាប​គ្រឿង​ញៀន​២​ថ្ងៃ​ឃាត់​ជនសង្ស័យ​៥​នាក់​និង​វត្ថុតាងជាច្រើន​កញ្ចប់​

161
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​កម្លាំង​នគរបាល​ក្រុង​ក្រចេះ​សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀនកាលពី​ថ្ងៃទី​២​និង​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​អនុវត្តតាម​បញ្ជា​ពី​លោក​លន់​សុផាត​ស្នងការ​នគរបាល​ខេត្ត​។​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បានធ្វើការ​ការស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បានជា​បន្តបន្ទាប់​គ្នា​ចំនួន​៥​នាក់​នៅ​កន្លែង​ផ្សេងគ្នា​។​


​លោក​អេង​ហឿន​នគរបាល​ក្រុង​ក្រចេះ​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជ​សង្ស័យ​ចំនួន​ម្នា​ក់នៅ​ភូមិ​ក្រចេះ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។​ជនសង្ស័យ​ទី​១​ឈ្មោះ ទៀប​ភក្តី​ហៅ​ជា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​។​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​សរ​សង្ស័យ​គ្រឿងញៀន​ចំនួន​៩​កញ្ចប់​ម៉ូតូ​១​គ្រឿង​ទូរស័ព្ទ​១​គ្រឿង​និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក​បន្តថា​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ទៀប​ភក្ដី​នៅ​ថ្ងៃទី​៣​កម្លាំង​ក្រុង​ក្រចេះ​សហការ​ជាមួយ​កម្លាំង​នគរបាល​គ្រឿងញៀន​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​ទៀត​។​ជនសង្ស័យ​ទី​២​ឈ្មោះ​ហៀ​ត​វី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​៣,​ឈ្មោះ​អា​រី​កា​ម៉ែ​ល​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន​ចំនួន​១​កញ្ចប់​,​ម៉ូតូ​គ្រឿង​,​ទូ​រស​ព្វ័​១​គ្រឿង ។​

​តាម​ចម្លើយសារភាព​ឈ្មោះ​ហៀ​ត​វី​នៅ​ល្ងាច​ថ្ងៃទី​៣​កម្លាំង​នគរបាល​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ឈ្មោះ​ហេង​ភ​ត្ត្រា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​និង​ឈ្មោះ​ស៊ឹម​ចាន់ថា​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​មុខរបរ​មេផ្ទះ​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ​។​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​,​ម៉ូតូ​១​គ្រឿង​និង​ង​ស​ម្លា​រះ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការនគរបាល​ក្រុង​ក្រចេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​ ​