​រាជរដ្ឋាភិបាល​ផ្តល់​ស្ពានបេតុង​មួយទៀត​ដល់​ឃុំ​ពាម​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់

205
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ថវិកា​សាងសង់​ស្ពានបេតុង​ដែលមាន​ទទឹង​ប្រាំបី​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​៩០​ម៉ែត្រ​ដើម្បី​ជំនួស​ស្ពានដែក​បេ​ឡេ​ត៍​ចាស់​ឆ្លងកាត់​ព្រែក​ឈ្មោះ​អាចារ្យ​សួន ស្ថិតក្នុង​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ខណ​:​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការចាប់ផ្តើម​បុកគ្រឹះ​ស្ថាបនា​ស្ពាន​នេះ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០២០​ថា​ស្ពាន​ឆ្លងកាត់​ព្រែក​អាចារ្យ​សួន ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់នេះ​។​គឺជា​ជំនួយ​ឧបត្ថម្ភ និង​ជា​ចំណងដៃ​ថ្មី​មួយទៀត របស់​រាជរដ្ឋាភិបាល បន្ទាប់ពី​ស្ពានបេតុង ឆ្លងកាត់​ព្រែក​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម នៅ​ផ្លូវ​ខេត្ត​លេខ​២៧៩ ក្រុង​កំពង់ចាម ទល់​ព្រំប្រទល់​ខេត្តក្រចេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា ស្ពានបេតុង​ដែលមាន​បណ្តោយ ៩០ ម៉ែត្រ និង​ទទឹង​ប្រាំបី​ម៉ែត្រ​នេះ​ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ស្ថាបនា​សាងសង់​ដោយ​ខាង​វិស្វកម្ម​របស់​ក្រសួងការពារជាតិ​។ នឹង​ស្ថាបនា​ហើយ​នៅ​កំឡុង​ដើមឆ្នាំ​២០២១ ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ស្ពាន​ព្រែក​អាចារ្យ​សួន​ជា​ស្ពាន​ដែ​បេ​ឡេ​ត៍​ប្រវែង​បណ្តោយ ៧៥ ម៉ែត្រ និង​ទទឹង បួន ម៉ែត្រ​បាន​ចាស់​ទ្រុឌទ្រោម​និង​ម្យ៉ាង​បាន​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​២០១៩​បាន​ហូរ​ច្រោះ​បាន​ស្រុត​សរស​គ្រឹះ​ស្ពាន​បណ្តាលឱ្យ​រថយន្ត​ធុន​ធំ​មិនអាច​ឆ្លងកាត់​បាន​។​ដែលនាំឱ្យ​អាជ្ញាធរខេត្ត​កំពង់ចាម​បានស្នើ​សុំ​ស្ពាន​ទៅកាន់​រដ្ឋាភិបាល​ហើយ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ផ្តល់​ថវិកា​សង់ស្ពាន​មួយ​នេះ​៕S/​