​សូម​ជូនដំណឹង​ស្តីពី​ការកែសម្រួល​ផ្ទៃដី​បឹង​តា​មោក​(​កប់​ស្រូវ​)

295
ចែករម្លែក

ដោយៈ​ប​.​ខុន​ភ្នំពេញៈ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជូនដំណឹង​ស្តីពី​ការសម្រេច​កែសម្រួល​ផ្ទៃដី​បឹង​តា​មោក​(​កប់​ស្រូវ​)​ស្ថិតនៅ​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ដោយ​កាត់​ផ្ទៃដី​បឹង​នេះ​ទំហំ​២.៩៨៥.៤៧២​ម៉ែត្រក្រឡា​ប្រគល់ឱ្យ​ក្រសួងការពារជាតិ​សម្រាប់​ចាត់ចែង​រៀបចំ​ទីតាំង​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោពល​ខេមរភូមិន្ទ​និង​ប្រើប្រាស់​ជា​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរអង្វែង​។​

កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២០​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​អភិបាល​រាជធានី​ភ្នំពេញ​អំពី​ករណី​សំណើរ​របស់​ក្រសួងការពារជាតិ សុំ​ដី​ទំហំ​២៩៨,៥១​ហិកតា​នៅ​ជាយ​ផ្ទៃ​បឹង​តា​មោក​(​កប់​ស្រូវ​)​សង្កាត់​គោក​រការ ខណ្ឌ ព្រែក​ព្នៅ រាជ ធានី​ភ្នំពេញ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​លេខ​៦១៦​សជណ​.​ដប​បាន​សរសេរ​យោងតាម​លិខិត​លេខ​១៦៧១​ដន​ស​អ​រប​ចុះ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​លិខិត​លេខ​៣១៤​ខន​០២០​សជណ​ចុះ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំណារ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច អគ្គមហាសេនា ប​តី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ចុះ ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​។​

​លើ​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឈួន​សុធី​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់ថា​សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ​និង​យោង​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាប​សម្តេច​ឯកឧត្តម​ជ្រាបថា​រាជរដ្ឋាភិបាល​សម្រេច​កែ​សម្រួល​ផ្ទៃ​បឹង​តា​មោក​(​កប់​ស្រូវ​)​។​ដែល​កំណត់​នៅក្នុង​អនុក្រឹត្យ​លេខ​២០​អនក្រ​. បក​ចុះ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៦ ដោយ​កាត់ចេញ​នូវ​ផ្ទៃដី​ទំហំ​២.៩៨៥.៤៧២ (​ពីរ លាន​ប្រាំ​បូ​ន​រយ​ប៉ែតសិប​ប្រាំ​ពាន់ បួន​យ​ចិតសិប​ពីរ​)​ម៉ែត្រក្រឡា​។​

​ស្ថិតនៅ​សង្កាត់ គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ដូច​មាន​ផែនទី​បង្ហាញ​ទីតាំង​ដី​និង តា រាង​និយាម​កា​ភ្ជាប់​មកជា​មួយ​ធ្វើ​អនុ​ប​យោ​គជា​ដីឯកជន​របស់​រដ្ឋ​និង​ប្រគល់ឱ្យ​ក្រសួងការពារជាតិ​សម្រាប់​ចាត់ចែង​រៀបចំ​ទីតាំង​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោពល​ខេមរភូមិន្ទ​និង​ប្រើប្រាស់​ជា​កន្លែង​ដឹកនាំ​បញ្ជា​យុទ្ធសាស្ត្រ​យូរអង្វែង​។​ក្នុង​លិខិត​បញ្ជាក់ថា​ក្រសួងការពារជាតិ​ត្រូវ​សិក្សា​និង​រៀបចំ​ច្រក​រំដោះ​ទឹក ដែលមាន​ទទឹង​៦០ ម៉ែត្រ​ទៅកាន់​អាង​ស្តុក​ទឹក​ទាំងមូល​ដូច​មាន​ប្លង់ បង្ហាញ​ទីតាំង​ដី​ភ្ជាប់​មកជា​មួយ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវបង្កើត​គណៈកម្មការ​មួយ​ដើម្បី​ជួយ​គាំទ្រ​បច្ចេកទេស​ក្នុងការ​បោះបង្គោល​ព្រំដី​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ពិនិត្យ​ផលប៉ះពាល់​។​នៅ​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០២០​ដដែល​រាជរដ្ឋាភិបាល​ក៏​បានចេញ​អនុក្រឹត្យ​ស្តីពី​ការសម្រួល​ផ្ទៃ​បឹង​តា​មោក​(​កប់​ស្រូវ​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ ដោយ​កាត់​ផ្ទៃ ដី​ទំហំ​២.៩៨៥.៤៧២(​ពីរលាន​ប្រាំ​បូ​ន​រយ​ប៉ែតសិប​ប្រាំ​ពាន់ បួន​យ​ចិត សិប ពីរ​) ម៉ែ ត្រ​ក្រឡា​។​

ដែល​បានកំណត់​នៅក្នុង​អនុក្រឹត្យ​លេខ​២០​អនក្រ​.​បក​ចុះ​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោក​(​កប់​ស្រូវ​)​ទំហំ​៣.២៣៩,៧​ហិកតា​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ផងដែរ​៕S/
​ ​ ​

ផ្ទៃដី​បឹង​តា​មោក​(​កប់​ស្រូវ​)​ដែល​ត្រូវ​កែសម្រួល​