កម្ពុជា​លើក​ពេល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ទៅ​ពាក់កណ្តាល​ឆ្នាំ​២០២១

214
ចែករម្លែក

​ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដោយសារតែ​ផលវិបាក​អាក្រក់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ឧ​ត្ត​ម​មន្ត្រី​ទទួលបន្ទុក កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប​ទាំងអស់​បានបង្ហាញ​ការ ឯកភាព​ប្រកបដោយ​ស្មារតី​យោគយល់ និង​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើ​របស់​កម្ពុជា​។​សុំ​លើក​ពេល​រៀប​ឮ​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ទៅ​ប្រព្រឹត្ត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​វិញ​។​ការឯកភាព​ចំពោះ​លើក​ពេល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប (ASEM SOM) តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​០២-០៣ ខែកក្កដា ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព របស់លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់ របស់ រាជរដ្ឋាភិបាល និង​ជា​ឧ​ត្ត​ម​មន្ត្រី​កម្ពុជា ទទួល បន្ទុក កិច្ច ប្រជុំ អាស៊ី​-​អឺរ៉ុប ព្រម ទាំង មានការ​ចូលរួម​ពី ឧ​ត្ត​ម មន្ត្រី នៃ បណ្តា ប្រទេស ជា ដៃគូ ASEM ទាំងអស់ ផងដែរ ។​

​លោក សុក ស៊ីផាន់ណា បាន​សម្តែង​នូវ​អំណរគុណ​ដ៏ ស្មោះ ចំពោះ​ប្រទេស​ដៃគូ​ASEM​ទាំងអស់​ដែល បាន គាំទ្រ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​។ លោក​បាន​គូសបញ្ជាក់ ពី កិច្ច ខិត ខំប្រឹង ប្រែង របស់ កម្ពុជា ក្នុង ការរៀប ចំ ទាំង ផ្នែក ឡូ​ជី ស្ទីក​និង​ខ្លឹមសារ​។​ដើម្បី​ធានា​ឱ្យ បាន នូវ ភាព ជោគជ័យ​នៃ​កិច្ច ប្រជុំ កំពូល នេះ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦​និង​១៧​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​ក្រោម​មូលបទ​“​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​”​។

​ដោយសារតែ​ផលវិបាក​អាក្រក់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឧ​ត្ត​ម​មន្ត្រី​ទទួល បន្ទុក កិច្ច ប្រជុំ អាស៊ី​-​អឺរ៉ុប​ទាំងអស់ បាន បង្ហាញ ការ ឯកភាព ប្រកប ដោយ ស្មារតី យោគយល់ និង គាំទ្រ​ជា ឯក ច្ឆ​ន្ទ ចំពោះ សំណើ​របស់ កម្ពុជា សុំ លើក ពេល​រៀប ចំ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ ទៅ​ប្រព្រឹត្ត នៅ ពាក់កណ្តាល​ឆ្នាំ​២០២១ វិញ ។​

​អង្គប្រជុំ ក៏ បានលើកឡើង​ពី​សេចក្តីត្រូវការ​នៃ​ការលើកកម្ពស់​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការឆ្លើយតប​រួម ទៅលើ បញ្ហា នៃ ការ រីក រាលដាល​នៃ​ជំងឺ កូ​វីដ -១៩ ដែល​មិន មែន​គ្រាន់តែ បង្ក ឱ្យ មាន បញ្ហា​ប្រឈម​ដ៏ ធ្ងន់ ធ្ង​រ ដល់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅ​ទូទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ ។​

ប៉ុន្តែ ថែម ទាំង​ធ្វើ ឱ្យ សេដ្ឋកិច្ចពិភពលោក​ធ្លាក់ ចុះ យ៉ាង ខ្លាំង ផងដែរ​ដើម្បី ដោះស្រាយ បញ្ហា នេះ ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប​ទាំងអស់​បាន​ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​អាស៊ី​-​អឺរ៉ុប ស្តីពី​ជំងឺ កូ​វីដ​-១៩ ដែល​ត្រូវ បាន រំពឹង ថា នឹង​អាច ដាក់ ចេញ នៅ​ពាក់កណ្តាល ខែកក្កដា ឆ្នាំ​២០២០ ខាងមុខ នេះ ។​


​ជា​ចុង បញ្ចប់ អង្គ ប្រជុំបាន​សម្តែង នូវ ការ ស្វាគមន៍ រង់ចាំ ចូលរួម កិច្ច ប្រជុំ ឧ​ត្ត​ម​មន្ត្រី​អាស៊ី​-​អឺរ៉ុប បន្ទាប់ ដែល ប្រទេស​អាល្លឺម៉ង់ បច្ចុប្បន្ន ជា ប្រធាន​ប្តូរ​វេន ក្រុមប្រឹក្សា​អឺរ៉ុប នឹង​រៀប ចំ ធ្វើ ឡើង នៅ ចុង ខែកញ្ញា ឆ្នាំ ២០២០ ៕S/​