ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ស្ត្រី​ម្នាក់​

235
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​ស្លាប់បាត់​ជីវិត​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​លោកសង្ឃ ចំណែក​ស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​៤ ខែ​កក្ដ​ដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​មុខ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។​

​សព​រងគ្រោះ​មានឈ្មោះ ផា វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ករោង​ចក្រ រស់នៅ​ភូមិ​សា​ឡូង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​ដែល​ស្លាប់​នៅ​មន្ទី​ពេទ្យ ព្រមទាំង​ស្ត្រី​រងរបួស​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក XR ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1BR 8628 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1A 3062 ជិះ​ដោយ​ប្រុស​ស្រី​២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ XR បោក​ក្បាល​បាក់ក​ស្លាប់​មួយ​រំពេច និង​ខាង​ម៉ូតូ​ឌ្រី​ម​សង់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែកឯ​ម៉ូតូ​ទាំង​២​ខ្ទិច​មើល​លែង​យល់​។​

​បើតាម​សម្ដី​មិត្ត​ភ​ក្កិ​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ XR គឺ​ចេញពី​ក្នុង​ពិធី​ខួបកំណើត​គេ ត្រឡប់មកផ្ទះ​វិញ បើក​មកដល់​ចំណុចកើតហេតុ​ខាងលើនេះ ក៏បាន​បុក​គ្នា​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​បែបនេះ​ទៅវិញ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​។ ដោយឡែក​សព​រងគ្រោះ​ខាងលើ ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​រៀងៗ ខ្លួន តាម​ប្រពៃណី​៕ ល​