មេដឹកនាំ​កម្ពុជា​ដាស់​តឿន​មន្ត្រី​មានអំណាច​និង​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ល្មម​ចេះ​ឆ្អែត​ហើយ​ ​កុំទៅ​​ធ្វើបាបពលរដ្ឋ​ទៀត​

305
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ថា​ ស​ម្តេច​​បានដឹង​នឹង​កំណត់​អត្តសញ្ញាណ​និងមុខសញ្ញា​រួច អស់ហើយ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ទៅ​២០​។​សម្តេច​បានធ្វើការ​កត់សម្គាល់​ថា​ កន្លងមក​មានតែ​អ្នកមានអំណាច​និង​អ្នក មានទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​ឲ្យទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ឲ្យ​ខ្លួន ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ជាថ្មី​ថា ​មន្ត្រី​អ្នកមានអំណាច​និង​មាន​ទ្រព្យធន​ស្តុកស្តម្ភ ទាំងឡាយ​ល្មម​ចេះ​ឆ្អែត​និង​ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​។​

​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​២០២០ នេះ​បាន​បង្ហោះ​សារ​របស់​សម្តេច​តេ​ជោ សែនពាក់ព័ន្ធ​មន្ត្រី​ដែល​ឆ្លៀតឱកាស​កឹ​ប​កេង​ ឬ​ទាញយក​ប្រយោជន៍​ពី​ការ​ឆ្វៀល​និង​បែក​ចែក​ដីព្រៃ​របស់​រដ្ឋ​ជូនទៅ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​និង​អាស្រ័យ​ផល។​សម្តេច​ក៏បានព្រមាន​ខ្លាំងៗ​ផងដែរ​ថា ​មន្ត្រី​ខិលខូច​ដែល​រកឃើញ​មាន​កំហុស​នឹងត្រូវ​មាន​ទោស​ទៅ​ច្បាប់​ជា​ធរមាន​។​

​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​បាន​សរសេរថា​៖« ជន​ឆ្លៀតឱកាស​ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី​នឹងត្រូវ​មានទោស។កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០ នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣​ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី​ឲ្យកាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្សតំបន់​សត្វព្រៃ​និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ​ ក្នុងនោះ​គឺ​សម្តេច​តេ​ជោ​បានបញ្ជាក់​សង្កត់​ធ្ងន់ច្បាស់ៗ​ថា​៖១.ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ​គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម​គឺ​មិន​អនុ​ញ្ញា​តជា​ដាច់ខាត។ កន្លងមក​សម្តេច​តេ​ជោ​បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច​និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​ឲ្យទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​ឲ្យខ្លួន​។​រីឯ​ចំពោះ​ក្រុមជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ ទៅ​២០​ក៏​សម្តេច​តេ​ជោ​បានដឹង​នឹង​កំណត់​អត្តសញ្ញាណ​និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។​បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន ។២.​ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ​គឺ​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ត្រូវធ្វើ​ឲ្យបាន​ហ្មត់ចត់​ត្រឹមត្រូវ​ហាម​ដាច់ខាតឆ្លៀត​កេងចំណេញយក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ​គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត។៣.​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង​គឺ​រដ្ឋនឹង​បន្ថែម​ជូន​ផ្ទៃដី​១០ភាគរយ ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​ឱុស​និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​សាជាថ្មី​ដល់​មន្ត្រី​អ្នកមានអំណាច​និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ​ល្មម​ចេះ​ឆ្អែត​និង​ចេះ​គ្រប់គ្រាន់​ហើយ ​ហើយ​ឈប់​ធ្វើបានប្រជាពលរដ្ឋ​តទៅទៀត​» ៕BR/Ha