ជិះ​ម៉ូតូ​លឿន​ទៅបុក​បង្កាន់ដៃស្ពាន​បាក់ក​ស្លាប់​ម្នាក់ និង​នារី​ម្នាក់​របួសស្រាល​

244
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បោក​ក្បាល​បាក់ក​ស្លាប់​និង​នារី​ម្នាក់ ដែល​រួម​ដំណើរ​រងរបួស​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​លឿន​ដូច​ហោះ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្នជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ផ្សារ​ដី​ហ៊ុយ​ពេញទំហឹង​។​ កើតហេតុកាល​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​សៅ​រ៏ ទី​៤ ខែ​កក្ដ​ដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ចំណុច​គល់ស្ពាន​ផ្សារ​ដី​ហ៊ុយ ក្នុង​សង្កាត់​អូ​បែប​ក្អម ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​ខាងលើ​ឈ្មោះ ទ្រី សីហា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរប​មេការ​សំណង់ ស្នាក់នៅ ជិត វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​មាន​ស្រុកកំណើត​នៅ​ស្រុក​ប​វិល ខេត្តបាត់ដំបង​។​និង​នារី​រួម​ដំណើរ​មិនត្រូវ​ស្គាល់​អត្ត​ស​ញ្ញណ​នៅឡើយ​រងរបួស​ស្រាល ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ត​ពី ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ​បាត់ដំបង​1AI.8421 ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុ​ប​ពី ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​ល្បឿន​លឿន ខណៈ មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​ពេញទំហឹង​បណ្ដាល ឲ្យ​បោក​ក្បាល​បាក់ក​ស្លាប់​ភ្លាមៗ​និង​នារី​ដែល​រួម​ដំណើរ​រងរបួស​ស្រាល ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បានធ្វើ​កំណត់​រួច​ប្រគល់ សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​។ ចំណែក​ម៉ូតូ​រងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ មក​និង​ប្រគល់ជូន​វិញ​៕ ល​