សមត្ថកិច្ច​នៅតែ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​សព​ស្ត្រី​ដែល​ស្លាប់​ក្នុងព្រៃ​ឯ​ស្រុក​ពេ​ជ្រា​ដា​នៅឡើយ​

342
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ សព​ដែល​ហើម​ស្អុយរលួយ ដែល​ត្រូវគេ​ប្រទះឃើញ​ក្នុងព្រៃ​នា​ស្រុក​ពេ​ជ្រា​ដា​នោះ សមត្ថកិច្ច​ពុំទាន់​ស្វែងរក​អត្តសញ្ញាណ​ឬ​សាច់ញាតិ​បាន​នៅឡើយ ហើយ​សព​និង​ត្រូវ​ប​ញ្ជួ​ន​ទៅ​បូជា​នៅ​ទី​អារាម​មួយ​ក្នុងស្រុក​ខាងលើ​។​

​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ សុវណ្ណ ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៥​កក្កដា​នេះ​ថា គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ សមត្ថកិច្ច​ជំនាញ​របស់​យើង​នៅ​ពុំទាន់​អាច​ស្វែងរក​អត្តសញ្ញាណ​សាកសព​បាន​នៅឡើយ​។​

​លោក​ថា ក្រោយ​ពិនិត្យ​លើ​សាកសព គឺ​បាន​ស្វែងរក​ឃើញតែ​កងដៃ​ប្រាក់​ចំនួន​៣ អ៊ីចឹង​សមត្ថកិច្ច​ពុំមាន​អ្វីដែល​ត្រូវ​កំណត់​យក​ជា​អត្តសញ្ញាណ​របស់គាត់​បា​ន​សោះ​។ និង​បាន​ផ្ញើ​រូបភាព​ទូទាំងប្រទេស ដើម្បី​ជួយ​ស្រាវជ្រាវ​រក​បងប្អូន​សាច់ញាតិ​របស់​គ្រួសារ​ណា ដែល​បាន​បាត់​។ ហើយ​គ្រប់​រាជធានី​ខេត្ត​បា​នប​ញ្ជួ​ន​ព័ត៌មាន​មកវិញ គឺ​ពុំមាន​ការបាត់​ខ្លួន​នោះទេ​។ ដូច​ច្នេះ​ទាំង​អត្តសញ្ញាណ និង​មូលហេតុ នៃ​ការស្លាប់​គឺ​ពុំ​អាច​កំណត់​បាន​នៅឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បញ្ជាក់ថា សព​បា​នប​ញ្ជួ​ន​មក​តម្កល់​នៅ​វត្ត​ដេ​អេ រង់ចាំ​សាច់ញាតិ​មក​ទទួល​យកទៅ​។​

​នៅក្នុង​ស្រុក​កែវ​សីមា ស្រី​ម្នាក់​ឈ្មោះ មុន ចាន់​ធឿន ត្រូវបាន​ក្រុមគ្រួសារ​ប្រកាសថា បាន​បាត់​ខ្លួន​ច្រើន​ថ្ងៃ​មកហើយ ដោយ​ពុំ​ទទួលបាន​ដំណឹង​អ្វី​ទាល់តែសោះ​។​

​ករណីនេះ​ស្នងការដ្ឋាន​បានផ្តល់​ព័ត៌មាន​នេះ​ទៅ​ក្រុមគ្រួសារ​ផងដែរ​។ ក្រោយ​ផ្ទៀងផ្ទាត់​រួច ក្រុមគ្រួសារ​បាន​អះអាងថា មិនមែនជា​សមាជិកគ្រួសា​រ​ខ្លួន​ដែល​បាត់​ខ្លួន​នោះឡើយ​។​

​សូមជម្រាបថា នៅ​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​នឹង​២០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពូ​ជ្រៃ បាន​ចុះទៅ ពិនិត្យ​កន្លែង​កើត ហេតុ​ករណី មនុស្ស​ស្លាប់ នៅ​ចំណុច​ក្បាល​ជ្រោះ​ដៃ​អូរ​ប៉ូ​យ ស្ថិតក្នុង​ភូមិ​ចុង​ផាង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

​កម្លាំង​ជំនាញ​ការិយាល័យ​វិទ្យាសាស្ត្រ ក្នុងការ​ពិនិត្យ​យើង​ឃើញ​សាកសព​មាន​សភាព​ស្អុយរលួយ​អស់​សល់ តែ​ស្បែក​នឹង​គ្រោងឆ្អឹង​មាន​ពាក់អាវ​សង្រែក​ពណ៌​ស​ស្លៀកខោ​ខ្លី​ពណ៌​ខ្មៅ ជើង​ខាងស្តាំ របូត​ចេញពី​ខ្លួន​ចំងាយ ១,៦០​ម ដៃស្តាំ​អោប​ជាប់​នឹង​ដងខ្លួន ដៃ​ឆ្វេង​បត់​ឡើងលើ​ត្រឹម​ក្បាល​ពាក់​កងដៃ​ប្រាក់​ចំនួន​៣​កង ជើង​ខាងឆ្វេង​សណ្តូក​ត្រង់​ជាប់​នឹង​គ្រោង​ដងខ្លួន មាន​សក់វែង​ពុំមាន​បាក់​ឬ​បែក​។​

​តាម​ការពិនិត្យ​ជាក់ស្តែង​របស់​កម្លាំង​ជំនាញ​យើង ទៅលើ​ទម្រង់​មុខ សក់​នឹង​កងដៃ​បញ្ជាក់ថា ជា​សាកសព​មនុស្ស​ស្រី ពុំ​ស្គាល់​អត្តសញ្ញាណ​ដែល​ស្លាប់ គឺមាន​រយៈពេល​ប្រហែល​ជាង​០១​ខែ​មកហើយ ក្នុងការ​ពិនិត្យ​លើ​គ្រោងឆ្អឹង​សាកសព​ទាំងមូល ពុំមាន​ស្នាម​បាក់បែក​ចំណុច​ណាមួយ​នោះទេ​៕ ល​