ជប៉ុន​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្រោយ​ទឹកជំនន់​និង​ការបា​ក់ដី​

215
ចែករម្លែក

​ទឹកជំនន់​ដ៏​ជ្រៅ​និង​ការ​ប្រឈម​នឹង​ការបា​ក់ដី​បន្ថែម កំពុង​រារាំង​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​នៅ​ជប៉ុន​ភាគខាងត្បូង រួម​ទាំង​នៅ​ផ្ទះ​ជន​ចាស់ជរា ដែល​បាន​ស្លាប់​ដោយ​ជំនន់​ជាច្រើន​នាក់​​និង​មួយចំនួន​កំពុង​ជាប់​ក្នុង​ទឹកជំនន់​។​

​ទោះជា​យ៉ាងណា ឧទ្ធម្ភាគចក្រ និង​ទូក​បាន​នាំ​យក​មនុស្ស​ជាច្រើន​ចេញពីផ្ទះ​របស់​គេ​នៅ​តំបន់​គូ​ម៉ា​ម៉ូ​តុ​នៅពេល​ទាហាន​កង​ឆ្មាំ​សមុទ្រ​និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ដល់​ទៅ​១០.០០០​នាក់​ចូលរួម​ក្នុង​ប្រតិ​​បត្តិ​ការនេះ​។​

​តំបន់​ធំៗ​នៅតាម​ទន្លេ​គូ​ម៉ា ត្រូវ​លិចលង់់​ក្រោម​ទឹកជំនន់​ដោយ​ផ្ទះ អាគារ​និង​យានយន្ត​ជាច្រើន​លិច​ទឹក​ទឹក​ត្រឹម​ដំបូលផ្ទះ​។​

​នៅផ្ទះ​ថែ​ទាំង​មនុស្ស​ចាស់​មួយ​ដែល​ជន់​លិច​នៅ​ភូមិ​គូ​ម៉ា​មនុស្ស​យ៉ាងតិច​១៤​នាក់​ត្រូវ​បាន​សន្និដ្ឋានថា​បាន​ស្លាប់​ក្រោយ​ពី​អ្នក​ជួយសង្គ្រោះ​បាន​ចូល​ទៅ​ដល់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​។​

​នៅ​ថ្ងៃអាទិត្យ ការងារ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បន្ត​។​

​ទូរទស្សន៍​NHK​បាន​និយាយថា មនុស្ស​១៦​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់ និង​១៦​នាក់​ទៀត​ត្រូវបាន​សន្មតិ​ថា​ស្លាប់ និង​១៤​នាក់​កំពុង​បាត់​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​ជួយសង្គ្រោះ​បន្ត​ការងារ​របស់​គេ​នៅ​ថ្ងៃអាទិត្យ​ក្រោយ​ការ​ជន់​លិច​និង​បាក់​ដី​ខ្លាំង​នៅ​ជប៉ុន​ខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​