ឥណ្ឌា​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​

172
ចែករម្លែក

​ឥណ្ឌា​បាន​បន្ថែម​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​កក្កដា​នៅពេល​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ទី​៤​នេះ បាន​បើក​មណ្ឌល​ព្យាបាល​ធំ​មួយ​ជាមួយនឹង​​គ្រែ​អ្នកជំងឺ​១០.០០០​នាក់​នៅក្នុង​រដ្ឋធានី​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នេះ​។​

​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ការឆ្លង​ថ្មី​ក្រោម​២៥.០០០​ករណី​បន្តិច និង​៦១៣​នាក់​ស្លាប់​នៅ​២៤​ម៉ោង​កន្លងមក ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​ករណី​​ដំបូង​ត្រូវបាន​រកឃើញ​កាលពី​ខែ​មករា​។​

​ចំនួន​នេះ​ធ្វើអោយ​ឥណ្ឌា​មាន​អ្នក​កើតកូ​វីដ​១៩​ឡើង​ដល់​ជាង​៦៧៣.០០០​ករណី និង​១៩.២៦៨​នាក់​ស្លាប់​។​

​កំណើន​នៃ​ការឆ្លង​ប្រចាំ​ថ្ងៃនេះ​កើតឡើង​ចំ​ពេល​រដ្ឋធានី​ញូវដេល្លី ចាប់ផ្តើម​ព្យាបាល​អ្នកជំងឺ​នៅ​មជ្ឈមណ្ឌល​សាសនា​មួយ ជាមួយនឹង​គ្រែពេទ្យ​១០,០០០​។​មាន​ទំហំ​ប៉ុន​​តារាង​បាល់ទាត់​២០ ទីតាំង​នៅ​ជាយក្រុង​នេះ​នឹង​ព្យាបាល​អ្នកជំងឺ​ស្រាល​និង​អ្នក​ឆ្លងកូវី​ដ​១៩​តែ​មិន​ចេញ​រោគសញ្ញា​៕

​ពួក​មន្ត្រី​សុខាភិបាល​និយាយថា ទីក្រុង​ញូវដេល្លី អាច​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ជាង​កន្លះ​លាន​នាក់​នៅ​ត្រឹម​ចុងខែ​កក្កដា​