ការប្រែប្រួល​អាកាសធាតុ​បង្ក​ឱ្យ​មាន​រន្ទះបាញ់​ស្លាប់​មនុស្ស​ច្រើន​ឡើង​នៅ​ឥណ្ឌា​

175
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​ខែកក្កដា​ថា ​រន្ទះបាញ់ បាន​សម្លាប់​មនុស្ស​ចំនួន​១៤៧ នាក់​នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​១០ ថ្ងៃ​ចុង​ក្រោយ​មក​នេះ​។​ក្រុមមន្ត្រី​​បាន​ព្រមាន​អំពី​ស្ថានភាព​អាកាសធាតុ​អាក្រក់​ជាង​នេះ​ថែម​ទៀត​នេះ ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ជិត​២១៥ ដែល​ភាគច្រើន​ជា​កសិករ​និង​កម្មករ​នៅតាម​ជនបទ​បាន​ស្លាប់​ដោយ​រន្ទះបាញ់​នៅក្នុង​រដ្ឋ​ក្រីក្រ​បំផុត​របស់​ប្រទេស​នេះ​។​

​រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌា​បាន​ប្រាប់​សារព័ត៌មាន​AFP ថា​” ខ្ញុំ​ត្រូវ​បាន​ជូនដំណឹង​ដោយ​អ្នកជំនាញ​អាកាសធាតុ អ្នកវិទ្យាសាស្ត្រ​និង​មន្ត្រី​ថា ​ការកើនឡើង​សីតុណ្ហភាព​ដោយសារ​ការប្រែប្រួល​​អាកាសធាតុ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​បង្ក​ឱ្យ​មាន​រន្ទះបាញ់​កើនឡើង​”​។​

​លោក បាន​និយាយថា​ មនុស្ស​២៥​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ទី​​៤​ខែកក្កដា​។​

​ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​ព្រមាន​អំពី​រន្ទះបាញ់​បន្ថែមទៀត​ក្នុង​រយៈពេល​៤៨​ម៉ោង​បន្ទាប់​។​

​រន្ទះបាញ់​ក្នុង​រដូវវស្សា​ប្រចាំ​ឆ្នាំ​ដែល​ចាប់ផ្តើម​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា​គឺ​កើត​ឡើង​ជា​រឿង​ធម្មតា​នៅ​ប្រទេស​ឥណ្ឌា​។​ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយថា ​ចំនួន​អ្នក​ស្លាប់​នៅ​រដ្ឋ​ប៊ី​ហា​នៅ​ឆ្នាំ​នេះ​បាន​កើន​លើស​​ចំនួន​នៃ​ការស្លាប់​សរុប​ដែល​ត្រូវបាន​កត់ត្រា​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​រដ្ឋ​នេះ​បើ​ធៀប​នឹង​ការស្លាប់​ដោយ​រន្ទះបាញ់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ទោះបីជា​រដូវវស្សា​ទើបតែ​ចាប់ផ្តើម​ក៏ដោយ​៕/Ha

មនុស្ស​ជិត​២១៥ បាន​ស្លាប់​ដោយ​រន្ទះបាញ់​នៅ​រដ្ឋ​ប៊ី​ហា ប្រទេស​ឥណ្ឌា​ចាប់តាំងពី​រដូវវស្សា​ចាប់​ផ្តើម​