បុរស​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​ក៏​ដាច់ចិត្ត​ចងក សម្លាប់ខ្លួន​នៅ​បន្ទប់ទឹក​

147
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ចងក សម្លាប់ខ្លួន នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ថ្ងៃអាទិត្យ ទី​៥ ខែកក្កដា ឆ្នាំ​២០២០​ត្រង់ចំណុច​បន្ទាប់​ជួល​លេខ​៥១ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៣ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនដែល​ចងក​សម្លាប់ខ្លួន​មានឈ្មោះ វ៉ែន គឹម​សុខ អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្ពប ឃុំ​តា​នួ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​យោងតាម​សម្តី​ក្រុមគ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ប្អូនប្រុស​របស់គាត់ វ៉ែន គឹម​សុខ (​សាកសព​)​បាន​នៅ​បន្ទប់​ជួល​តែម្នាក់ឯង ​ពួកគាត់​បានចេញ​ទៅធ្វើ​កា​រ​រោងចក្រ​អស់ ហើយ​ប្អូន​របស់គាត់​មាន​ជំងឺ​សរសៃ​ប្រសាទប្រចាំកាយ​ធ្វើ​ទុក្ខម្តងម្កាល​។​នៅពេល​ម៉ោង​កើតហេតុ​ខាងលើ​ ពួកគាត់​បាន​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​វិញ​ក៏​គោះទ្វារ​បន្ទប់ ​តែ​ពុំមាន​អ្នកបើក រួច​ពួកគាត់​ក៏​រុញ​ទ្វារ​បន្ទប់ ពេលនោះ​ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ វ៉ែន គឹម​សុខ​(​សាកសព​)​បាន​ចងក​នឹង​ក្រ​មា​ជាប់​នឹង​ធ្នឹម​ទ្វារបន្ទប់ទឹក​ស្លាប់បាត់​ទៅហើយ​។​រួច​ក្រុមគ្រួសារ​បានរាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​។​

​ក្រោយពី​ពិនិត្យ​រួច​និង​ផ្អែក​តាម​ការឆ្លើយបំភ្លឺ​និង​អះអាង​ពី​ក្រុមគ្រួសារ​យល់ឃើញថា​ឈ្មោះ វ៉ែន គឹម​សុខ ពិតជា​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​៕ ល​/Ha