​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បើក​វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​តេ​ក្វាន់​ដូ WT

336
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា ​/
​ភ្នំពេញ​៖ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បើក​វគ្គ​បណ្តុះបណ្តាល គ្រូបង្វឹក​តេ​ក្វាន់​ដូ WT កម្រិត​គ្រូបង្វឹក រយៈពេល ៤ ខែ ដោយបាន​ចាប់ផ្ដើម​ដំណើរការបាន ពីរសប្ដាហ៍ កន្លងមកហើយ ដល់​សិក្ខាកាម​ជិត ១០ នាក់ ឲ្យ​ក្លាយ​គ្រូបង្វឹក​កីឡា ប្រភេទ​នេះ នៅតាម​សាលារៀន​រដ្ឋ និង​ក្លិប តាម​បណ្តា​ខេត្ត​នានា ។​

​លោក ឆ​យ យ៉ុង​សុក គ្រូបង្វឹក​ជម្រើសជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​បំប៉ន​ដល់​គ្រូបង្វឹក លើក​នេះ ដោយ​ផ្តោតលើ​ការហ្វឹកហាត់ បច្ចេកទេស លើ​វិញ្ញាសា សម្តែង​មេគុន ចំពោះ​សិក្ខាកាម​ទាំងអស់ ក្រោយពី​បញ្ចប់ ក៏​បន្ត​បំពេញបេសកកម្ម ទៅតាម​សាលារៀន​នានា នៅ​ទូទាំងប្រទេស ហើយ​ការបង្ហាត់បង្រៀន ដោយ​រូបលោក​ផ្ទាល់ រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ នៅ​អគារ​ប៊ូ​យ៉ុង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោកគ្រូ បាន​បន្តថា វគ្គ​នេះ ក្នុង​គោលបំណង ក្នុងការ​អភិ​ឌ្ឍ​វិស័យ​កីឡា តេ​ក្វាន់​ដូ WT នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​ផែនការមេ របស់​ប្រធាន​ខេ​មរ​សហព័ន្ធជំរុញ​ពង្រីក​កីឡា​មួយ​នេះ មាន​ទូទាំងប្រទេស និង​ត្រៀម​ដាក់​បញ្ជូន លើ​ការសិក្សា តាម​សាលា​រដ្ឋ​។ វគ្គ​បណ្តុះបណ្តាល​នេះ អាច​ប្រព្រឹត្តទៅបាន ដោយសារបាន​ថវិកា​គាំទ្រ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជួយ​ព​ន្លឿ​ន ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល ធនធានមនុស្ស ដូចជា មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​- ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ជាដើម សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ និង​ត្រៀម​ចូលរួម ក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ អន្តរជាតិ​នានា​។​

​លោក គង់ ស​ក្ខិ​ដា អគ្គលេខាធិការ នៃ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​ប្រាប់​ឲ្យ ដឹងថា កន្លងមក សហព័ន្ធ ធ្លាប់​បើក​វគ្គ​បណ្តុះបណ្តាល យើង​រៀបចំ​ចែកចេញជា ២ វគ្គ ដែលមាន​សិក្ខាកាម ចូលរួម​ចំនួន ៥០ នាក់ មកពី​រាជធានី ខេត្ត ចំនួន ៤ គឺ​ភ្នំពេញ កណ្តាល បាត់ដំបង់ និង សៀមរាប ។ វគ្គ​បណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រម​តេ​ក្វាន់​ដូ ថ្នាក់មូលដ្ឋាន​-​ជាតិ​នេះ មាន​សិក្ខាកាម​សរុប ចំនួន ២៥ នាក់ ដែល​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩នៅ​សាល​ហ្វឹកហាត់​តេ​ក្វាន់​ដូ ប៊ូ​យ៉ុង​-​ខ្មែរ បង្រៀន​ដោយ​អាជ្ញាកណ្តាល​អន្តរជាតិ លោក ហែម សំណាង និង​លោក យឹម ស​ត្ថា​៕​v