កូនខ្លាត្រីមួយក្បាលទិញពីអ្នកស្រុក លែងឱ្យមានសេរីភាពនៅដែន​អភិរក្ស

217
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ មន្ត្រីការពារអភិរក្សក្នុងដែនជម្រក សត្វព្រៃនៅខេត្តឧត្តរមានជ័យ ទទូលបានកូនខ្លាត្រីមួយក្បាល ពីកងកម្លាំង ការពារព្រំដែន ទិញពីអ្នកស្រុកយកមក ប្រគល់នឹងធ្វើការលែងឱ្យរស់នៅ មានសេរីភាពឡើងវិញ ក្នុងដែនអភិរក្ស។

លោក ភួង លីណា ប្រធានមន្ទីបរិស្ថានខេត្តឧត្តរមានជ័យ ការពារអភិរក្សនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត បានឱ្យដឹងថា កូនខ្លាត្រីមួយក្បាលដែលទទូលបាននឹងធ្វើការលែងឱ្យមានសេរីភាពឡើងវិញនៅដែនអភិរក្សជម្រកសត្វព្រៃនេះ គឺទទូលពីលោកវរសេនីយ៍ត្រី នុន ថាវរិន្ទ មេបញ្ជាការរង កងការពារព្រំដែនលេខ៤០៣ កូនខ្លាត្រីញីនេះមានទម្ងន់ប្រមាណ៣គីឡូក្រាម។

លោកប្រធានមន្ទីសាទរនូវសកម្មភាពនេះ ទាំងកងកម្លាំងក៏ដូចជាប្រជាពលរដ្ឋដែល​បានសង្គ្រោះនឹងប្រគល់ឱ្យសត្វព្រៃជាច្រើនប្រភេទកន្លងមកដលមន្ត្រី ចូលរួមដល់ការ​ថែរក្សាការពារនឹងអភិរក្សសត្វព្រៃកម្ររបស់យើង។

លោកប្រធានមន្ទីអំពាវនាវ និងកំុឱ្យមានសកម្មភាពបរបាញ់ ដែលប្រជាពលរដ្ឋ ធ្លាប់បានប្រព្រឹត្តបទល្មើសកន្លងមកឱ្យទម្លាក់ចោល ហើយចូលរួម ក្នុងកិច្ចការការពារ និង អភិរក្សធនធានធម្មជាតិទាំងអស់គ្នា ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិ ទាំងពេលបច្ចុប្បន្ននិងអនាគត៕/B/Ha