នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល​ប្រគល់​ពានរង្វាន់​ដល់​យុវជន​កីឡាករ​បាល់ទាត់​អាយុ​ក្រោម​២៣​ឆ្នាំ​

141
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០ នៅ​ទីលាន​បាល់ទាត់​សាលាបឋមសិក្សា​តា​គ្រាម មាន​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​ប្រាក់​លាន​ដល់​ក្រុមកីឡា​បាល់ទាត់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ ក្រោម​អធិបតីភាព​នា​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រ​សូង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​បាណន់ លោក នៅ លក្ខិណា លោក ផាង ពៅ អនុ​រដ្ឋលេខា​ក្រ​សូង​មហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បាណន់ និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​លោក ឃុន សំបូរ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​តា​គ្រាម បាន​បញ្ជាក់ថា ការប្រកួត​បាល់ទាត់រ​យៈ​ពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២​ដល់​ដល់​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០ មាន​កីឡាករ​ចំនួន​៦​ក្រុម​មកពី​: ១.​ស្រុក​បាណន់ ២.​ស្រុក​សង្កែ ៣.​ស្រុក​ឯក​ភ្នំ ៤.​ឃុំ​ភ្នំ​ពៅ ៥.​ឃុំ​ក​ន្ទឺ​២ និង​៦.​ឃុំ​តា​គ្រាម​។​

​លោក​ប្រធាន​ក្រុមការងារ​ឃុំ​តា​គ្រាម​បាន​បន្តថា ចំពោះ​ការប្រកួត​ផ្តាច់ព្រ័ត្រ គឺ​ក្រុមកីឡា​បាល់ទាត់​ស្រុក​បាណន់​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាល់​ទាត់​ឃុំ​តា​គ្រាម ត្រូវ​ប្រកួត​គ្នា​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាករ​ឃុំ​តា​គ្រាម​ពិន្ទុ​២​ទល់នឹង​១ និង​លេខ​២​បាន​ទៅលើ​កីឡាករ​ស្រុក​បាណន់​។ ឯ​លេខ​៣ បាន​ទៅលើ​ក្រុម​កីឡាករ​ស្រុក​ឯក​ភ្នំ និង​ក្រុម​កីឡាករ​ឃុំ​ភ្នំ​សំពៅ​ទទួលបាន​លេខ​៤​។​

​លោក ឃុន សំបូរ បាន​បញ្ជាក់ថា ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​៥​លាន​រៀល អម​នឹង​ពានរង្វាន់​មួយ​។ ជ័យលាភី​លេខ​២ ទទ​ល​បាន​ថវិកា​៣​លាន​រៀល និង​ពាន​មួយ​។ លេខ​៣ ទទួលបាន​ថវិកា​២​លាន​រៀល និង​ពាន​១​។ ឯ​លេខ​៤​ទ​ទូល​បាន​ថវិកា​១​លាន​រៀល​៕ ល​