ភោជនីយដ្ឋានល្បីឈ្មោះរបស់ ជប៉ុន FUMIZEN មានវត្តមាន នៅសៀមរាប

230
ចែករម្លែក

ដោយៈសុផល/សៀមរាប៖ ភោជនីយដ្ឋាន Fumizen ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ លើសកលលោកឥឡូវពេលនេះបានមានវត្តមាននៅកម្ពុជាហើយ។ភោជនីយដ្ឋាន​ដែល​​បម្រើអាហាររសជាតិដើមមកពីប្រទេសជប៉ុននេះ បានមានវត្តមាននៅក្នុងវិស័យម្ហូប​អាហារ​នេះ​អស់ ជាង ៤០ ឆ្នាំ និង បានបង្កើតនូវយីហោផ្ទាល់ខ្លួនដែលត្រូវបានទទួល​ស្គាល់ជាវិជ្ជមាន​នៅទូទាំងប្រទេសជប៉ុន។

Fumizen ត្រូវបានទទួលស្គាល់ថាបានផ្តល់នូវ​អាហាររសជាតិដើមមកពី​ប្រទេសជប៉ុន​លំដាប់ខ្ពស់និងតម្លៃសមរម្យដោយប្រើប្រាស់នូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ជាមួ​យនឹងបរិយា​កា​ស​ដ៏កក់ក្តៅ និង មានលក្ខណៈដូចជានៅគេហដ្ឋានធ្វើឱ្យគ្រប់គ្នា​ចង់មក​ម្តងហើយម្តងទៀត។ ដោយហេតុនេះ វត្តមាននៃ Fumizen ទទួលបាន​ប្រជា​ប្រិយ​ភាព​រីកសាយភាយជាលក្ខណៈអន្តរជាតិ ក្នុងចំណោមអ្នកចូលចិត្តទទួលទានអាហារ។

Fumizen ដែលទទួលបានសិទ្ធិផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមបើក​បម្រើ​អតិថិជនចាប់ពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារ Aviary Hotel ដែលមានអាសយដ្ឋាននៅអាគារលេខ ៩ ផ្លូវទេពវង្ស ខេត្តសៀមរាប ប្រទេសកម្ពុជា។ ជាមួយនឹងការហូរចូលនៃយីហោនានារបស់ប្រទេសជប៉ុន បាននាំមកនូវផលិតផល​និង​សេវាកម្មដែលមានគុណភាពខ្ពស់អនុញ្ញាតឱ្យប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន បើកចិត្ត​និង​​ស្វាគមន៍នូវអាហារថ្មីៗដែលពួកគេយល់ថា​គួរឱ្យចាប់អារម្មណ៍​និងសក្តិ​សម​សាក​ល្បង​។ ដូច្នេះ វាគឺជាវេលាដ៏នក្ខត្តឫក្សមួយដែលបាននាំមកជូននូវ Fumizen ទៅ​ដល់​មជ្ឈមណ្ឌលទេសចរនៃប្រទេស និង ផ្តល់ទៅដល់ទេសចរក្នុងស្រុក អន្តរជាតិនិងអ្នក​ដំណើរនានានូវបទពិសោធន៍ទទួលទានអាហារបែបជប៉ុន​ដែលមិនធ្លាប់មាន​ពីមុន​មក​។

ផល្លីជាមេចុងភៅនៅFumizenដែលបានឆ្លងកាត់នូវវគ្គហ្វឹកហាត់ដោយផ្ទាល់​នូវសិល្បៈ​រៀបចំចំណីអាហារបែបជប៉ុន បាននាំមកនូវជំនាញដ៏ពិតប្រាកដ​របស់ខ្លួនដើម្បីបម្រើ​ដល់អតិថិជនដែលអញ្ជើញមកភោជនីយដ្ឋាន បានគូសបញ្ជាក់ថា«អាហារប្រចាំ​ត្រកូ​ល​​របស់យើងគឺ Tonkatsu គឺជាអ្វីដែលធ្វើឱ្យយើងមានមោទនភាព និង មានភាពរីករាយ​ក្នុងការបម្រើជូននូវសាច់ដែលត្រូវបានជ្រើសដោយប្រុងប្រយ័ត្ននិង មានគុណភាព​ខ្ពស់​​​ដោយរក្សាទុកឱ្យមានរសជាតិស្រួយឆ្ញាញ់ ទៅដល់អតិថិជនរបស់យើង» ។

Tonkatsu គឺជាអាហារសាច់ជ្រូកបែបជប៉ុនដែលត្រូវបានបំពងឱ្យស្រួយ និងជា​អា​ហា​រ​​រសជាតិបែបជប៉ុនដ៏ពេញនិយមបំផុត។ សាច់ផ្នែកចង្កេះ និង សាច់ជាប់ចង្កេះ ត្រូវបាន​ប្រឡាក់ជាមួយនឹងម្ស៉ៅនិងស៊ុតលាយជាមួយនឹងកំទេចនំប៉័ង ដើម្បីបំពងឱ្យស្រួយ និង​ ត្រូវបានបម្រើក្នុងសភាពក្តៅអ៊ុនៗ។ ដើម្បីទទួលបានបទពិសោធន៍ទទួលទានអាហារ Tonkatsu ដ៏ល្អបំផុត គេចាំបាច់ត្រូវបញ្ជាកម៉្មង់នូវ teishoku (អាហារឈុត) ដែលនាំ​មកជាមួយនូវស្ពៃហាន់ជាចំណិតៗ បាយស និង ស៊ុប miso (ស៊ុបសណ្តែក​ដែលត្រូវ​បាន​រម្ងាស់ទុក) និង ជ្រក់បែបជប៉ុន។ Tonkatsu ជាញឹកញាប់ត្រូវបានបម្រើជាមួយ​នឹង​ទឹកជ្រលក់ tonkatsu វាត្រូវបានផ្សំពីបន្លែនិងផ្លែឈើជាច្រើនប្រភេទ រួមជាមួយ​នឹងអំបិល ទឹកខ្មេះ ស្ករ និង ម្ទេស។ Tonkatsu អាចត្រូវបានទទួល​ទានដោយ​មិន​មាន​គ្រឿង ឬ គ្រាន់តែជាមួយនឹងអំបិល karashi(ទឹកជ្រលក់ mustard បែបជប៉ុន) ឬ ទឹក​ជ្រលក់ mustard បែបបស្ចឹមលោកនៅពីលើ។ Tonkatsu គួរតែត្រូវបាន​ទទួល​ទាន​ជាមួយបាយស ដែលផ្តល់នូវរសជាតិដ៏អស្ចារ្យ ធានាបាននូវបទពិសោធន៍តាមរយៈ​ការ​ច្របល់បញ្ចូលគ្នានេះ។​ ស្ពៃស្រស់ៗដែលត្រូវបានហាន់ជាចំណិតៗមកជាមួយនឹង tonkatsu បានធ្វើឱ្យ katsu ដែលជាធម្មតាមានជាតិប្រេងបន្តិចងាយទទួលទាន និង ចាំបាច់ផងដែរធ្វើឱ្យអាហារមានតុល្យភាពប្រសើរឡើង។ ជួនកាលស្ពៃត្រូវបាន​ដាក់​លើ​ទឹកជ្រលក់សាឡាដ ឬ លាយជាមួយនឹងទឹកជ្រលក់។

Joffrey Thin-Gris អ្នកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា «ការចាប់បដិសន្ធិនៃ​ភោជនីយដ្ឋានដូច Fumizenបាននាំមកនូវការប្រកួតប្រជែងមួយកម្រិត​ទៀតដើម្បី​ទាក់​ទាញចំណាប់អារម្មណ៍របស់អតិថិជន។ វាក៏បង្កើតនូវឥទ្ធិពលជាវិជ្ជមាន​ដ៏សំខាន់មួយ​ដល់​ការលូតលាស់នៃវិស័យសេដ្ឋកិច្ចនៃប្រទេស ដោយត្រៀមខ្លួនរួចជាស្រេច​សម្រាប់​ស្ថានភាពក្រោយជម្ងឺកូវីដ១៩ តាមរយៈការបង្កើតនូវការងារ និង ប្រាក់ចំណូល​ទៅដល់​ភ្នាក់ងាររដ្ឋាភិបាល»។Thin-Gris បានគូសបញ្ជាក់បន្ថែមថា«អាហារបែបជប៉ុន​មានរួម​ផ្សំ​នូវអាហារដ៏សម្បូរបែបជាច្រើនដែលអតិថិជនអាចជ្រើសរើសបានហើយវាមិន​កំណ​ត់​ត្រឹមតែ sushi ទេ។ យើងសូមអំពាវនាវឱ្យអតិថិជនបានជ្រាបថា ភោជនីយដ្ឋានជប៉ុន​ជាច្រើនមានអាហារប្រចាំត្រកូលរៀងៗខ្លួន ហើយFumizen មានឯកទេសក្នុងការ​រៀប​​ចំអាហារ Tonkatsu បែបប្រពៃណីជប៉ុន»។

Fumizenក៏មានផ្តល់នូវអាហារតាមរដូវកាលបែបជប៉ុន​ដែលមានឱជារស​ជាច្រើន​ទៀត​ រាប់ចាប់ពី sashimi ដែលត្រូវបានហាន់ស្តើងៗនិងស្រស់ៗ shabu-shabu ដែល​ត្រូវ​បានចម្អិននៅក្នុងទឹកស៊ុបសុខភាព soba ពិសេសដែលនាំមកនូវរសជាតិដ៏​សម្បូរបែប​នៃសាច់ជ្រូកខ្មៅដែលមានគុណភាពខ្ពស់ ប្រភេទអាហារស៊ូស៊ីជាច្រើនប្រភេទ មី udon លាយជាមួយនឹងគ្រឿងសមុទ្រដែលត្រូវបានបំពងយ៉ាងស្រួយឆ្ងាញ់និងអាហារ​ជាច្រើ​ន​​ទៀតដែលអាចទទួលទានបានជាមួយនឹងអំបិលtruffle អំបិលថ្ម ទឹកជ្រលក់ tartar និង ទឹកជ្រលក់ដទៃទៀតដែលផ្តល់នូវឱជារសពិសេសដល់អាហារនីមួយៗ។ យើងនាំ​មកនូវរសជាតិនៃអាហារទៅតាមរដូវកាលនីមួយៗរបស់វា។

ថ្នាក់ដឹកនាំនៃភោជនីយដ្ឋានឈ្វេងយល់ច្បាស់នូវភាពស្មុគ្រស្មាញនៃការរៀបចំអាហារបែប​ជប៉ុន ដែលប្រៀបបានទៅនឹងការរៀបចំប្រកបដោយគុណភាពខ្ពស់ ដូច្នេះគេត្រូវ​ធានាថារាល់សាច់ត្រី សាច់សត្វ និង បន្លែ ត្រូវបានដាំពីកសិដ្ឋានដែលគ្មានប្រើគីមីនៃ​ប្រទេស​ជប៉ុន។ វាធានាថា Fumizen ផ្តល់នូវផលិតផលដែល​មានរសជាតិដើម​មកពី​ប្រទេសជប៉ុនតែមួយគត់ដើម្បីបម្រើដល់អតិថិជនខ្លួនឱ្យបានទទួល​នូវបទពិសោធន៍​ទទួល​ទានអាហាររសជាតិដើមបែបជប៉ុន។

ភោជនីយដ្ឋានផ្តោតលើការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និង​ស្របជាមួយ​គ្នានេះ លោកស្រី Carine Lantignac (នាយកនៃ One Step Into)បានផ្តល់នូវ​វគ្គ​ហ្វឹកហ្វឺនជាច្រើនសប្តាហ៍និង​បែបជប៉ុន ដល់បុគ្គលិក Fumizen ដោយមានគោលដៅ​ផ្តល់នូវគុណភាពនិងភាពផ្ចិតផ្ចង់នៃភាពលម្អិតផ្នែកសេវាកម្មបែបជប៉ុន ធ្វើឱ្យភោជនីយ​ដ្ឋានទទូលបាននូវលក្ខណៈដើមតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនដល់បុគ្គលិកឱ្យបម្រើការបែបជប៉ុន ។ នៅពេលដែលបុគ្គលិកបានសិក្សានូវអាកប្បកិរិយា​សេវាកម្មបែបជប៉ុន​ដោយ​​អស់ពីចិត្ត អតិថិជនមិនត្រឹមតែទទួលទាននូវអាហារជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែ ក្នុង​បរិយាកាសដ៏ទំនើប និងអាចកត់សម្គាល់នូវភាពខុសគ្នានៃវិធីសាស្រ្ត​និងអាកប្ប​កិរិយា​របស់អ្នកបម្រើសេវាកម្ម។ វាច្បាស់ណាស់ថា អតិថិជននឹងទទួលបាននូវបទពិសោធន៍​ដ៏អស្ចារ្យដែលលើសពីការរំពឹងទុក គួបផ្សំជាមួយនឹងទីកន្លែងដ៏ល្អឥតខ្ចោះ។

Fumizen ផ្តល់នូវបន្ទប់ឯកជនសម្រាប់មនុស្ស៦នាក់ ដែលអាចធ្វើការកក់ជាមុនតាម​រយៈ​ទូរសព្ទ ឬ អ៊ីម៉េល សម្រាប់ក្រុមគ្រួសារ និង​ ការជួបជុំពាណិជ្ជករក្នុងទ្រង់ទ្រាយ​តូច។​ដើម្បីស្វាគមន៍អតិថិជនទៅកាន់ភោជនីយដ្ឋាន Fumizen នឹងផ្តល់ជូន​នូវកម្មវិធី​ពិសេស «ទិញ១ ទទួលបាន១ និង​ ភេសជ្ជៈ១» ពេញមួយខែកក្កដានេះ ដែលនឹងមាន​ការផ្លាស់ប្តូរជារៀងរាល់សប្តាហ៍ដោយផ្តល់នូវអាហារឈុតផ្សេងៗដែលអាចជ្រើស​រើស​បាន។

សូមជម្រាបថា៖Fumizen ត្រូវបានបង្កើតឡើងអស់ជាង ៤០ ឆ្នាំនៅសណ្ឋាគារដ៏​ទំនើ​ប Hotel New Otani សង្កាត់Chiyoda-kuទីក្រុងតូក្យូប្រទេសជប៉ុន។សណ្ឋាគារ​ដ៏ទំនើប​នេះជាទីពេញចិត្តនៃនាយករដ្ឋមន្រ្តី និង​ តារាល្បីៗចាប់តាំងពីពេលនោះមក ដោយផ្តល់​នូវអាហារថ្ងៃត្រង់បែបប្រអប់ bento រហូតមកទល់សព្វថ្ងៃនេះ៕/PH