អូស្ត្រាលីនឹងបិទព្រំដែនរវាងរដ្ឋវីកតូរៀ និងរដ្ឋញូវសៅវែល ខណៈកូវីដផ្ទុះឡើងខ្លាំងសាជាថ្មី

178
ចែករម្លែក

ព្រំដែនរវាងរដ្ឋដែលមានប្រជាជនច្រើនបំផុតចំនួនពីររបស់អូស្រ្តាលីគឺ វីកតូរៀនិងញូសៅវែល នឹងត្រូវបិទ បន្ទាប់ពីមានការកើនឡើងនូវករណី កូវីដ១៩ នៅទីក្រុងមែលប៊ន។

ការផ្ទុះឡើងជាថ្មីនៅក្នុងរដ្ឋធានីរបស់រដ្ឋវីកតូរៀបានឃើញករណីថ្មីរាប់រយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ពោលគឺជាង ៩៥ ភាគរយនៃការឆ្លងថ្មីនៅទូទាំងអូស្រ្តាលី។

រហូតមកទល់ពេលនេះរដ្ឋទាំងពីរបានរក្សាព្រំដែនបើកចំហទោះបីជារដ្ឋដទៃទៀតបានបិទព្រំដែនក៏ដោយ។

ការបិទទ្វារព្រំដែន ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធទី៨កក្កដា នឹងរឹតត្បិតការធ្វើដំណើរ ចំពោះអ្នកកាន់ប័ណ្ណអនុញ្ញាត។

អភិបាលរដ្ឋវីកតូរៀ លោក ដានីញែល អ៊ែនឌ្រូ និយាយថា វាគឺជាការសម្រេចចិត្ត រួមគ្នាជាមួយនាយករដ្ឋមន្រ្តីស្កុត ម៉ូរីសុន និងអភិបាលរដ្ឋញូវសៅវែល លោក គ្លេឌី បេរីជីក្លាន។

លោកអ៊ែនឌ្រូបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា “នេះគឺជាវិធានការ ប្រុងប្រយ័ត្នមួយក្នុងចំណោមវិធានការបង្ការនានា។ វាជារឿងមួយដែលខ្ញុំគិតថា នឹងជួយយើងទប់ទល់នឹងការរីករាលដាលនៃវីរុស”៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋវីកតូរៀននិងរដ្ឋញូវសៅវែលនឹងបិទព្រំដែនរវាងគ្នានៅថ្ងៃពុធ ក្រោយផ្ទុះកូវីដខ្លាំងនៅទីក្រុងមែលប៊ន