រុស្ស៊ីអួតថាប្រព័ន្ធមីស៊ីល S-500 អាចបាញ់ទម្លាក់ផ្កាយរណបនិងអាវុធលឿនជាងសំឡេង

502
ចែករម្លែក

រុស្ស៊ីកំពុងពង្រឹងលក្ខណៈសម្រាប់យុគសម័យថ្មីនៃសង្គ្រាមអវកាសបន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់បានអួតថាប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ S-500 ដ៏ទំនើបបំផុតរបស់ខ្លួនអាចបំផ្លាញផ្កាយរណបនិងអាវុធលឿនជាងសំឡេង។

លោកឧត្តមសេនីយ៍ទោ សឺហ្គី ស៊ូរ៉ូវីគីន បានអួតអំពីសមត្ថភាពរបស់ប្រព័ន្ធមីស៊ីល S-500 ដែលគេស្គាល់ថា Prometheus យ៉ាងដូច្នេះថា “វានឹងអាចបំផ្លាញផ្កាយរណបនៅគន្លងទាបនិងអាវុធអវកាស” ក៏ដូចជា “អាវុធលឿនជាងសំឡេងគ្រប់ប្រភេទទាំងអស់” ។ លោកបានបន្ថែមថា “S-500 អាចត្រូវបានចាត់ថ្នាក់ជាប្រព័ន្ធការពារអវកាសជំនាន់ទី ១ ពីព្រោះនៅពេលអនាគតវានឹងអាចបំផ្លាញផ្កាយរណបគោចរនៅគន្លងទាបនិងអាវុធអវកាស”។

បើជាពិតមែននោះ ការអះអាងរបស់គាត់ដែលចុះផ្សាយនៅក្នុងកាសែត Red Star នឹងបើកលទ្ធភាពនៃឈុតឆាកសង្គ្រាមថ្មីមួយនៅលើមេឃ។

ប្រព័ន្ធអាវុធនេះមានរយៈចម្ងាយ ៥៩៥ គីឡូម៉ែត្រសម្រាប់ការពារប្រឆាំងមីស៊ីលឆ្លងទ្វីបនិងមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រសម្រាប់គោលដៅផ្សេងទៀត។

មីស៊ីលនេះនឹងអាចមានល្បឿនរហូតដល់ ២៥.៧៥០ គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងសំឡេងដាច់តែម្តង។

ដូចនេះវានឹងអាចបាញ់កម្ទេចមីស៊ីលបញ្ជាទិសឆ្លងទ្វីប យានអវកាស និងគោលដៅផ្សេងទៀត ដែលធ្វើដំណើរនៅល្បឿន ១៨.៥២២ គីឡូម៉ែត្រក្នុងមួយម៉ោង។

S-500 កំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុនការពារដែនអាកាសរបស់រដ្ឋមានឈ្មោះថា Almaz-Antey ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២៥ បន្ទាប់ពីការធ្វើតេស្តបឋមក្នុងឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធមីស៊ីល S-500 អាចបំផ្លាញផ្កាយរណបនិងអាវុធលឿនជាងសំឡេងគ្រប់ប្រភេទ