រដ្ឋ​មន្ត្រី​សុខាភិបាល​បូ​លី​វី​ឆ្លងកូវី​ដ​១៩ ខណៈ​ដែល​វីរុស​ឆ្លង​ក្នុង​គណៈរដ្ឋមន្ត្រី​

391
ចែករម្លែក

​ប្រធានាធិបតី​បណ្តោះអាសន្ន​បូ​លី​វី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​ខែកក្កដា​ថា ថា​រដ្ឋ​មន្ត្រី​សុខាភិបាល​បូ​លី​វី លោកស្រី អេ​ឌី រ៉ូ​កា បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ដោយ ក្លាយ​ជា​សមាជិក​ទី​៣​នៃ​គណៈរដ្ឋមន្ត្រី​បូ​លី​វី​ដែល​បាន​ឆ្លង​វីរុស​នេះ​ក្នុង​រយៈពេល​៤​ថ្ងៃ​។​

​លោក​បាន​សម្តែង​ការគាំទ្រ​លោកស្រី អេ​ឌី រ៉ូ​កា នៅលើ​បណ្តាញ​សង្គម Twitter ខណៈ​ដែល​ការ​រាលដាល​នៃ​វីរុស​នៅ​ប្រទេស​នេះ បាន​កើនឡើង​ដល់ ៣៨.០៧១​នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ ១.៣៧៨ នាក់​។​

​ក្រុមមន្ត្រី​បាន​និយាយថា រដ្ឋមន្ត្រី​នៃ​ការិយាល័យ​ប្រធានាធិបតី​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​ឆ្លង​ជំងឺ​នេះ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​ខែកក្កដា ក៏​មាន​សេចក្តីរាយការណ៍​ថា លោក រដ្ឋមន្ត្រី​ក្រសួង​វ៉ែ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជា​មានកូ​វីដ​១៩​ផងដែរ​។​

​ចាប់តាំងពី​ការផ្ទុះ​វីរុស បាន​ចាប់ផ្តើម​កាលពី​ខែ​មីនា​មក​នោះ រដ្ឋមន្ត្រី​បូ​លី​វី​ច្រើន​នាក់ ត្រូវបាន​ដាក់​នៅ​ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​ដោយសារ​សង្ស័យថា​បាន​ឆ្លង​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា/​sn

​បុគ្គលិក​សុខាភិបាល ពិនិត្យ​មើល​តាម​ផ្ទះ​រក​មើល​ករណី​ឆ្លងកូវី​ដ​១៩​នៅ​ទីក្រុង​El Alto ប្រទេស​បូ​លី​វី​