នៅ​រសៀល​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ភរិយា​នឹង​នាំយក​ទ័យ​ទាន និង​ទៀន​ព្រះវស្សា​ទៅ​ប្រ​គេ​ព្រះសង្ឃ​នៅ​វត្ត​មុនី​សុវណ្ណ​(​ចំពុះក្អែក​)

134
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅពេល​រសៀល​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​នឹង​នាំយក​ទ័យ​ទាន​មួយចំនួនទៅ​ប្រគេន​ព្រះ សង្ឃ​ដែល​កំពុង​គង់​ចូល​ព្រះវស្សា​នៅ​វត្ត​ចំពុះក្អែក​នា​រសៀល​ថ្ងៃទី ៦ខែកក្កដា ២០២០ នេះ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​នេះ​ថា​៖«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? ខ្ញុំព្រះករុណា និង​ភរិយា​សូម​ផ្ញើ​សេចក្តី​នឹករ​ឮ​ក​ដល់​បងប្អូន​ជនរួមជាតិ​និង​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​ចាប់ពី​ថ្ងៃទី​៥​ខែកក្កដា​ដល់​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​។ សូម​អរ គុណ​បងប្អូន​ប្រជាពលរដ្ឋ​ឧបាសក​ឧបាសិកា​ដែល​បាន​នាំយក​ទៀន​ព្រះវស្សា​នឹង​ទ័យ​ទាន​ចង្ហាន់​ជាច្រើន​ទៀត​ប្រគេន​ដល់​ព្រះសង្ឃ​នៅតាម​វត្ត​អារាម​ជាពិសេស​វត្ត​នៅតាម តំបន់​ឆ្ងាយ​ដាច់ស្រយាល »​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ជាមួយគ្នានេះដែរ​សូម​អរគុណ​សម្តេច ឯកឧត្តម លោកជំទាវ មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង មន្ត្រី​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​ដែល​បាន​ចូលរួម​ចែករំលែក​នូវ​អំណោយ​ជា​អង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹ​ល ក្រ​ម៉ា​និង​ថ្នាំពេទ្យ​ចែកជូន​ដល់​បងប្អូន​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​នៅ ទូទាំងប្រទេស​»​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលឹក​ដល់​ជនរួមជាតិ​ផងដែរ​សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ការពារ​សុវត្ថិភាព​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ឧស្សាហ៍ ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ចឹ​ល ហើយ​ពាក់​ម៉ាស​ការពារ​ខ្លួន​អោយបាន​ត្រឹមត្រូវ ។ មកទល់ពេលនេះ​ពិភព​នៅ​មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​១៩​នៅឡើយ ទេ​ហើយ​ចំនួន​អ្នក​ឆ្លង​រោគរាតត្បាត​នេះ​គឺ​បាន​កើនឡើង​គួរអោយ​ព្រួយបារម្ភ​ខ្លាំងណាស់ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​នៅពេល​រសៀល​នេះ​ខ្ញុំ​និង​ភរិយា​គ្រោង​នឹង​នាំ​ទ័យ​យ​ទាន​មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​កំពុង​គង់​ចូល​ព្រះវស្សា​នៅ​វត្ត​ចំពុះក្អែក ។ ខ្ញុំ​និង​ភរិយា​សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ជាមួយ​ពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ​និង​ចៀសផុត ពី​ជំងឺឆ្លង​កូ​វីដ​១៩​គ្រប់ៗ​គ្នា​» ៕