ក្លិប​ឆេ​ល​ស៊ី ចូលរួម​ប្រជែង​យក​ខ្សែការពារ ប៉ាវ ត័​រ​រ៉េ​ស ដែលមាន​តម្លៃ​៤៥​លាន​ផោន​របស់ ក្លិប​វី​ល​ឡេ​រៀល

120
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​( Chelsea) ស្ថិតក្នុង​ចំណោម​ក្លិប​មួយចំនួន​នៅ​តំបន់​អឺរ៉ុប​ដែល​តាមមើល​ស្ថានភាព របស់​កីឡាករ​ប៉ាវ​ត័​រ​រ៉េ​ស​(Pau Torres)​របស់​ក្លិប​វី​ល​ឡេ​រៀល​( Villarreal) ។​
​ ​
​ត័​រ​រ៉េ​ស ខ្សែការពារ​កណ្តា​លវ័យ​២៣​ឆ្នាំ ទទួលបាន​ការចាប់អារម្មណ៍​ទូទាំង​តំបន់​អឺរ៉ុប​អំឡុង ពេល​លេង​ពេញ​រដូវ​កាល​លើកដំបូង​នៅ​ក្របខ័ណ្ឌ La Liga ។ ក្លិប​មួយចំនួន​រួមទាំង​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ​( Manchester )​ទាំងពីរ ក្លិប អា​សេណ​ល​(Arsenal) និង​បា​សេ​ឡូ​ណា​( Barcelona) ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​នៅមុន​រដូវក្តៅ​នេះ​។​
​ ​
​ត័​រ​រ៉េ​ស មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​ប្រហែល​៤៥​លាន​ផោន​ក្នុង​កិច្ចសន្យា ហើយ​នៅសល់​កិច្ច សន្យា​លេង​៣​ឆ្នាំ​ទៀត​។ ក្រុម Villarreal ត្រូវតែ​បញ្ចុះតម្លៃ ប្រសិនបើ​ចង់​លក់ ត័​រ​រ៉េ​ស ចេញ​នៅ ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
​ ​
​ក្លិប Chelsea សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ធី​ម៉ូ វើ​ន័​រ (Timo Werner) រួច​ហើយពី​ក្លឹប RB Leipzig សម្រាប់​រដូវ​កាល​ក្រោយ ស្របពេល​ក្លឹប Chelsea សង្ឃឹមថានឹង​អាច​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ បេន ឈី​ល​វ៉េ​ល (Ben Chilwell) របស់​ក្លិប​លៃ​សេ​ស្ទ័​រ ស៊ី​ធី​( Leicester City) ។​
​ ​
​ប្រព័ន្ធ​ការពារ​ទាំង​បួន​របស់​ក្រុម Chelsea គឺជា​តំបន់​អាទិភាព​ដែល​លោក ហ្វ្រែ​ង ឡាំ​ផាត ត្រូវការ​ពង្រឹង ស្របពេល​ក្លិប​នេះ​ត្រូវ​ចំណាយ​ប្រាក់ បន្ទាប់ពី​ជាប់​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ ពីរ​ដំណាក់កាល​កន្លងមក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៉ាវ ត័​រ​រ៉េ​ស (Pau Torres)