ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង ទាមទារ​កិច្ចសន្យា​បី​ឆ្នាំ​បន្ថែម​និង​ប្រាក់​ឈ្នួល​២៥០.០០០​ផោន​ក្នុង មួយ​សប្តាហ៍​

113
ចែករម្លែក

​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) តាម​ព័ត៌មាន​ថា ទាមទារ​កិច្ចសន្យា​លេង​បី​ឆ្នាំ​ទៀត​និង​ប្រាក់​ឈ្នួល​ប្រហែល​២៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដើម្បី​បន្ត​នៅ​ជាមួយ​ក្លិប​កាំភ្លើង​ធំ អា​សេណ​ល​។​
​ ​
​កីឡាករ អូ​បា​ម៉េ​យ៉ាំង នៅសល់​កិច្ចសន្យា​មិន​ដល់​មួយឆ្នាំ​ទៀត​ទេ ហើយ​គ្រូបង្វឹក មី​គែល អា​តេ​តា (Mikel Arteta) នៅ​សប្តាហ៍​នេះ​បាន​សម្តែង​ក្តី​សង្ឃឹមថា កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ នឹង​បន្ត​នៅ​ជាមួយ​ក្លិប​នេះ​ទៀត​។​
​ ​
​ទោះបីជា​យ៉ាងណា អូ​បា​ម៉េ​យ៉ាំង​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការចរចា ដោយសារតែ​កីឡាករ រូបនេះ​ធ្វើ​បានល្អ​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្រុម​អា​សេណ​ល កាលពី​ឆ្នាំ​២០១៨​។ អូ​បា​ម៉េ​យ៉ាំង ជួយ​ឲ្យ​ក្រុម​អា​សេណ​ល ឈ្នះ​ក្រុម​ន័​រវិច (Norwich) នៅ​សប្តាហ៍​នេះ ហើយ​រកបាន​២២​គ្រាប់ ក្នុង​៣៦​ប្រកួត​នៅ​រដូវ​កាល​នេះ​។​
​ ​
​កីឡាករ​សញ្ជាតិ​ហ្គា​បុ​ង​រូបនេះ​បច្ចុប្បន្ន​រកបាន​២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ហើយ​នៅ ពេលនេះ ក្លិប​រៀល​ម៉ា​ឌ្រី​ត (Real Madrid) និង​បា​សេ​ឡូ​ណា​( Barcelona) កំពុង​ចាប់អារម្មណ៍ ចង់បាន​កីឡាករ​រូបនេះ​។ ក្លិប​ជូ​វេន​ទុ​ស (Juventus) និង​ក្លិប​អ៊ី​ន​ធ័​រ មី​លេន (Inter Milan) តាម​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា ក៏​ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​ដែរ​។​
​ ​
​អូ​បា​ម៉េ​យ៉ាំង រកបាន​៦៣​គ្រាប់​ក្នុង​១០១​ប្រកួត​សម្រាប់​ក្រុម​អា​សេណ​ល ហើយ​កីឡាករ​រូបនេះ ត្រៀម​លើក​ពាន​បាល់​មាស​នៅ​រដូវ​កាល​នេះ​។ បច្ចុប្បន្ន កីឡាករ​រូបនេះ​មាន​១៩​គ្រាប់​ស្មើ នឹង​កីឡាករ ជែ​មី វ៉ា​ឌី (Jamie Vardy) ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)