អង្គុយ​លើ​សា​ឡុង​មើល​ទូរទស្សន៍​កណ្ដាល​អាកាស

194
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ព្រឺព្រួច​ព្រលឹង​នៅ​ចុង​សក់ ដែល​គ្រូបង្វឹក​ជិះ​ឆត្រ​ហោះ​ដ៏​អង់អាច ក្លាហាន​ម្នាក់​ហោះ​ឡើង​ទៅលើ​មេឃ ខណៈ​ខ្លួន​អង្គុយ​នៅលើ​សា​ឡុង​មើល​ទូរទស្សន៍ យ៉ាង​រំភើយ​។​
​ ​
​បុរស​ឈ្មោះ ហាសាន់ កា​វ៉ាល់ (Hasan Kaval) វ័យ ២៩ ឆ្នាំ​មកពី​ក្រុង​អ៊ី​ស្មៀ (Izmir) ប្រទេស តួ​ក​គី បានសម្រេច​ចិត្ត​ធ្វើ​រឿង​ឆ្កួតៗ​ប្រកបដោយ​ភាពគ្រោះថ្នាក់​នេះ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា របស់ខ្លួន​។​
​ ​
​គាត់​បាន​ច្នៃ​គ្រោង​ដែក​ដ៏​ពិសេស​សម្រាប់​ទ្រ​គ្រឿងសង្ហារិម​ដូចជា​សា​ឡុង​ស្បែក​ពណ៌​ក្រហម​ដែលមាន​ប្រដាប់​ដាក់​ជើង​យ៉ាង​ឡូយ អំពូល​ចង្កៀង និង​ទូរទស្សន៍ ហើយ​ភ្ជាប់​ទៅនឹង​ខ្សែ ឆត្រយោង​។
​ ​
​គ្រូបង្វឹក​ជិះ​ឆត្រ​ហោះ​រូបនេះ បាន​ហោះ​ឡើងលើ​អាកាស​នៅ​អូ​លូ​ដេ​នី​ស (Oludeniz) ស្ថិតក្នុង ស្រុក​ហ្វេ​ធី​យេ (Fethiye) ខេត្ត​មូ​ក្លា (Muğla) ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី​២ ខែកក្កដា​។
​ ​
​បុរស​រូបនេះ​បាន​ថត​សកម្មភាព​របស់ខ្លួន ពេល​មិត្តភក្ដិ​រុញ​ខ្លួន​ទម្លាក់​ពីលើ​ភ្នំ​ហើយ​សា​ឡុង​របស់ គាត់​ក៏​ហោះ​ស្ទុយ​ទៅលើ​អាកាស ធ្វើឱ្យ​អ្នកមើល​ទះដៃ​ហ៊ោ​ក​ញ្ច្រៀ​វ​កងរំពង​មុនពេល​គាត់ ទម្លាក់​ឆត្រ​មកដល់​ដី​វិញ​ដោយ​សុវត្ថិភាព​៕ ប្រែ​សម្រួលៈ ខុម​