ជាប់​បម្រាម​កូ​វីដ តែ​ប៉ុន្មាន​ខែ កុំ​ថា​តែ​មនុស្ស​ត្រូវការ​កាត់សក់ សូម្បី​ហាង​នេះ​ក៏​មិន​ខុសគ្នា​ដែរ

219
ចែករម្លែក

​ក្រោយ​ជាប់​បម្រាម​មិនឱ្យ​ចេញពីផ្ទះ​រយៈពេល ៣ ខែ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ ម្នាក់ៗ​ប្រាកដជា​សក់​ដុះ​វែង ហើយ​ប្រញាប់​ទៅរក​ជាង​កាត់ចេញចំណែកឯ​ហាង​តែ​បុរាណ​មួយ​នេះ​ក៏​ប្រហែលជា​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​។​
​ ​
​ដោយសារ​គ្មាន​មនុស្ស​មើលថែ ក្រោយ​បិទទ្វារ​ចោល​អំឡុង​បម្រាម​កូ​វីដ ហាង​តែ​ប្រវត្តិសាស្ត្រ ដែលមាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​១៥ នេះ​បានប្រែក្លាយ​ទៅជា​ព្រៃ​ទ្រុប​ប្រៀប​ដូច​ដើមឈើ បិសាច​ដែល​ផុសចេញ​ពី​ដី​។​

​យោងតាម​ម្ចាស់​ឱ្យដឹងថា ហាង​តែ​បុរាណ​ចំណាស់ ៥២០ ឆ្នាំ​ដែលមាន​ឈ្មោះថា Tu Hwnt I’r Bont Tearoom ស្ថិតនៅ​លែ​ណូ​វើ​ស (Llanrwst) វ៉េ​ល​ខាងជើង (North Wales) នេះ​ត្រូវបាន​បិទ ទ្វារ​ចោល​ចាប់តាំងពី​ចក្រភព​អង់គ្លេស បិទ​ប្រទេស​ទាំងមូល​កាលពី​ពាក់កណ្ដាល​ខែមីនា​។
​ ​
​លោក ធី​ម ម៉ា​ដុក (Tim Maddox) ដែល​បាន​គ្រប់គ្រង​ហាង​តែ​នេះ​ជាមួយ​ភរិយា​អស់​រយៈពេល ១៧ ឆ្នាំ​មកនេះ​និយាយថា គាត់​ភ្ញាក់ផ្អើល និង​អស់សំណើច​យ៉ាងខ្លាំង​ពេលដែល​ឃើញ​សភាព ហាង​របស់គាត់​បែ​នេះ​៕ ប្រែ​សម្រួលៈ ខុម