អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រតិកម្ម​ស្បែក​?

157
ចែករម្លែក

ស្បែក​នៃ​មនុស្ស​គ្រប់គ្នា​គឺ​មិន​ដូចគ្នា​ទេ មាន​ស្បែក​អ្នកខ្លះ​គឺ​មិន​ងាយ​ប្រតិកម្ម​ទេ ប៉ុន្តែ​ស្បែក​អ្នក ខ្លះ​វិញ​គឺ​ងាយ​ប្រតិកម្ម​ខ្លាំងណាស់​។​តើ​ស្បែក​អ្នក​ដែល​ប្រតិកម្ម​ភាគច្រើន​គឺ​បណ្តាលមកពី​អ្វីខ្លះ​?

លំអងផ្កា​
​នៅពេលដែល​ដល់​រដូវ​នៃ​កា​រប​ញ្ជូ​ល​លំអងផ្កា​ម្តងៗ លំអងផ្កា​ទាំងនោះ​នឹង​ភាយ​ពេញ​អាកាស ដែល​អាច​ហើរ​មក​ប៉ះ​ត្រូវ​ស្បែក​អ្នក ជា​ហេតុដែល​អាចធ្វើ​ឲ្យ​វា​ប្រតិកម្ម​លឿន​បំផុត​។​

ធូលី​
​ការ​ប្រតិកម្ម​ដោយសារតែ​ធូលី​គឺជា​ការកើតឡើង​ញឹកញាប់​បំផុត ព្រោះ​វា​មាន​ពាសពេញ​ក្នុង អាកាស ដូចនេះ​ពេលដែល​អ្នកចេញ​ក្រៅ អ្នក​ត្រូវតែ​ការពារ​ស្បែក​អ្នក​ឲ្យ​បានល្អ​ដោយ​កុំ​ឲ្យ ធូលី​ទាំងនោះ​ប៉ះ​ត្រូវ​ច្រើន​ឲ្យ​សោះ ម្យ៉ាងទៀត​អ្នក​ក៏​មិនត្រូវ​នៅ​ជិត​សត្វ​ផ្សេងៗ​ច្រើន​ដែរ ព្រោះ​រោមសត្វ​ទាំងនោះ​អាចធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រតិកម្ម​ដូចគ្នា​។​

គ្រឿងសម្អាង​
​មុននឹង​អ្នកទិញ​គ្រឿងសម្អាង អ្នក​ត្រូវតែ​តេស្ត​មើល​ស្បែក​អ្នក​ជាមុនសិន ព្រោះ​មាន​គ្រឿង សម្អាង​ខ្លះ​គឺ​មិន​ស័ក្តិសម​សម្រាប់​ស្បែក​អ្នក​ទេ​ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ប្រតិកម្ម​ក្រោយ អ្នក​ប្រើ​រួច​។​

អាហារ​
​ចំពោះ​ផ្នែក​អាហារ​វិញ អាហារ​ដែល​ងាយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ស្បែក​ប្រតិកម្ម​គឺ​គ្រឿង​សមុទ្រ ឬ​ស្វាយ​ជាដើម ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​នៅពេលដែល​អ្នក​ពិសារ​ម្តងៗ​។​

អាយុ​
​មាន​អ្នកខ្លះ​នៅ​ក្មេង​គ្មាន​ស្បែក​ប្រតិកម្ម​ទេ ប៉ុន្តែ​ពេលដែល​ឈានដល់​វ័យ​រាង​ចាស់​បែរជា​មាន ទៅវិញ នេះ​មកពី​ស្រទាប់​ដែល​ការពារ​ស្បែក​អ្នក​ចុះខ្សោយ ដោយ​គ្មាន​កម្លាំង​គ្រប់គ្រាន់ សម្រាប់​ជួយ​ការពារ​ទៀត​ទេ​។​

សីតុណ្ហភាព
​នៅពេលដែល​អាកាសធាតុ​តែងតែ​ប្រែប្រួល ដោយ​ត្រជាក់​ផង ហើយ​ក្តៅ​ផង​វា​នឹង​ងាយ​ធ្វើ​ឲ្យ ស្បែក​អ្នក​ឆាប់​ប្រតិកម្ម​បំផុត​៕ ដោយៈ health.com.kh