ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើហ្វូងមនុស្សស្លាប់១៧នាក់នៅទីក្រុងឈីកាហ្គោក្នុងពេលកំពុងអបអរបុណ្យឯករាជ្យអាម៉េរិក

473
ចែករម្លែក

យ៉ាងហោចណាស់មនុស្សចំនួន ១៧ នាក់ត្រូវបានសម្លាប់និង ៦៣ នាក់ផ្សេងទៀតបានរងរបួសនៅទីក្រុងឈីកាហ្គោនៅថ្ងៃឈប់សម្រាកបុណ្យឯករាជ្យជាតិកាលពីចុងសប្តាហ៍ដោយសារអំពើហិង្សាដោយកាំភ្លើង។ ជនរងគ្រោះរួមមានកុមារ ២ នាក់ម្នាក់ជាក្មេងស្រីអាយុ ៧ ឆ្នាំនិងម្នាក់ទៀតជាក្មេងប្រុសអាយុ ១៤ ឆ្នាំ។

នាយកដ្ឋានប៉ូលិសទីក្រុងឈីកាហ្គោបានបន្ថែមប៉ូលិសជាង ១.២០០ នាក់ឱ្យធ្វើការនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលបានកើតឡើងចាប់តាំងពីថ្ងៃរំលឹកការចងចាំសង្គ្រាមលោកលើកទីពីរ។

អ្នកនាំពាក្យប៉ូលិសលោក ថម អាហឺន បាននិយាយថា នៅក្នុងការបាញ់ប្រហារមួយមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ បុរស ៤ នាក់បានបើកការបាញ់ប្រហារទៅលើការប្រមូលផ្តុំដ៏ធំមួយនៅតាមផ្លូវក្នុងសង្កាត់អេនហ្គលវូដ។ បុរស ២ នាក់បានស្លាប់នៅនឹងកន្លែងនិង ២ នាក់ទៀតរួមទាំងក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់បានស្លាប់នៅមន្ទីរពេទ្យ។

លោកអាហឺននិយាយថាមនុស្ស ៤ នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិង៣នាក់ទៀតស្ថិតក្នុងស្ថានភាពធម្មតា។ អ្នកវាយប្រហារទាំង៤នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ។ គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ។

ប៉ូលិសនៅសង្កាត់អូស្ទីនបាននិយាយថា ក្មេងស្រីអាយុ ៧ ឆ្នាំត្រូវបានបាញ់ចំក្បាលយ៉ាងសាហាវខណៈកំពុងឈរនៅលើចិញ្ចើមផ្លូវនៅឯផ្ទះលោកយាយរបស់នាងក្នុងពិធីជប់លៀងអបអរទិវាឯករាជ្យ ៤ កក្កដា​នៅម៉ោងប្រហែល ៧ ល្ងាច។

បុរសអាយុ ៣២ ឆ្នាំម្នាក់បានរងរបួសដោយសារការបាញ់ប្រហារនេះហើយស្ថិតក្នុងសភាពនឹងនរធម្មតា។ កាសែត Chicago Sun-Times បានដកស្រង់សម្តីប៉ូលិសដោយនិយាយថា អ្នករងរបួស ៧ នាក់ក្នុងការបាញ់ប្រហារគឺជាអនីតិជន។

ប៉ូលិសបាននិយាយថា ក្រុមជនសង្ស័យបានចេញពីឡានហើយចាប់ផ្តើមបាញ់ប្រហារ។ គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួនទេ៕ ដោយ៖ កញ្ញាដាលីស

មេប៉ូលិសក្រុងឈីកាហ្គោឆ្លើយសំណួររបស់អ្នកកាសែតក្រោយអំពើហិង្សានៅទិវារំលឹកការចងចាំសម័យសង្គ្រាមលោកលើកទីពីរ កាលពីថ្ងៃទី២៦មិថុនាកន្លងទៅ