តោះ ! ចាំអីទៀត ទស្សនា ដំណើរ កម្សាន្តខេត្តកំពតពីបុរសសង្ហារបង្ហាញម៉ូតទាំងបីដួង

359
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖តាមរយៈវីដេអូឃ្លីប ប្រមាណជា១៥ នាទី ពីបុរសសង្ហារ បីដួង​បានបង្ហាញ ពីទិដ្ឋភាពខ្លះនៃខេត្តកំពត ដែលពួកគេ នឹងចាប់ផ្តើមពីដំណើរ ទេសចរ ជាមួយនឹងម្ហូបអាហារ ប្រចាំតំបន់នានា ទូរទាំងប្រទេសកម្ពុជាទៀតផង។

យុវជនបី រូបក្នុងឃ្លីប វីដេអូ​ Tour&Foods ពិតជាមានរូបរាងសង្ហារ និងអាចនាំ អារម្មណ៍ សប្បាយជូនដល់អ្នកទស្សនា ជាពិសេសទិដ្ឋភាពក្នុងខេត្តកំពតបានធ្វើអោយ ពួកគេផ្តិតយករូបភាព ជក់ចិត្តជាច្រើនកន្លែង មានទាំងអាហារ ភេសជ្ជៈ និង​ ចំណីតាម ដងផ្លូវដែលងាយស្រួលដល់អ្នកទេសចរណ៍ ងាយស្រួលនឹងអាចរកនឹងទិញម្ហូបអាហារ គឺលោកអ្នកគ្រាន់តែចុច មកកាន់ផេក Tour&Foods សម្រាប់ លោកអ្នកដែល បានទៅ ដល់ ខេត្តកំពត ក៏ងាយស្រួលនឹកឃើញភ្លាមៗតែម្តង។

ក្រុម Tour&Foods ពីបុរសសង្ហារ ទឹម វាយុ បានប្រាប់ថា មិនត្រឹមតែខេត្តកំពត ដែល ក្រុមលោកបាននាំអារម្មណ៍ លោកអ្នកទៅទស្សនាប៉ុណ្ណោះទេ ក្រុម Tour&Foods ក៏មានគម្រោង នឹងចេញទៅផ្តិតយករូបភាពស្អាតៗ ម្ហូបអាហារឆ្ងាញ់ នៅខេត្ត កោះកុង ខាងមុខនេះហើយ។ លោកបន្តថា ក្រុមលោកនឹងបន្ត បេសកកម្មទៅតាម បណ្តាខេត្ត ទូទាំង ព្រះរាជាណាចក្រកម្ពុជាតែម្តង។

លោកបន្ថែម នៅក្នុងប្រទេសកម្ពុជា មានតំបន់ស្អាតៗដែលអ្នកទេសចរមិនទាន់បាន ទៅលេងគ្រប់តំបន់ និងភ្លក់ឱជារស នៃម្ហូបអារហារ ប្រចាំតំបន់នីមួយៗនោះទេ។

ដូច្នេះសូមទស្សនា វីដេអូឃ្លីប ទេសចររបស់ក្រុម Tour&Foods ពីបុរស សង្ហារបីដួង ពីតារាបង្ហាញម៉ូត លោក វាយុ លោក យ៉ូសែប និង លោក ដាយ៉ា ថា ដំណើរកម្សាន្ត របស់ពួកគេសប្បាយនឹងប្លែកភ្នែកយ៉ាងណា !