​ទេសរដ្ឋមន្ត្រី​នាំយក​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ចំនួន​៤.០០០​ឈុត​ជូន​ក្រសួងសុខាភិបាល​

101
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ បាន​នាំយក​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន ៤.០០០ ឈុត (Kits)​ជា​អំណោយ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទៅ​ប្រគល់ជូន​ក្រសួងសុខាភិបាល ។​

​សូម​ជម្រាបជូន​ថា​៖ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​នេះ​ជា​ឧបករណ៍​ផលិតឡើង​តាម​បច្ចេកវិជ្ជារបស់សាធារណរដ្ឋកូរ៉េប្រគល់ជូនក្រសួងសុខាភិបាល​ជា​ប្រយោជន៍ សាធារណៈ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។​

លើសពីនេះ​ទៀត​ការប្រគល់​អំណោយ​ជា​សម្ភារ​នេះ​គឺជា​ការបង្ហាញ​នូវ​កិច្ច​សហ​ប្រតិ​ប្រ​ត្តិ​ការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រកបដោយ​សាមគ្គីភាព និង​គុណធម៌​។​ដែល​អាចឆ្លើយតប​ទៅនឹង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩​ដែលជា​បញ្ហា​ប្រឈម​របស់​សកលលោក​៕S/

​ចំណងជើង​រូបថត​៖​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន​៤០០០ ឈុត ប្រគល់ជូន​ក្រសួងសុខាភិបាល​