​សមត្ថកិច្ចឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​គ្រឿងញៀន​៧​គីឡូក្រាម​

176
ចែករម្លែក

ដោយ​៖​សុខុម​/​ស្ទឹងត្រែង​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហកា​ជាមួយ​BLO​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​និង​កម្លាំង​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ​ដុស​វណ្ណា​សុ​វឌ្ឍន​:​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​។​

​កម្លាំង​បាន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​គ្រឿងញៀន​៧​គីឡូក្រាម​។​ត្រង់​នៅ​ចំណុច​កំពង់ទូក​ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​។​
​លោក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ទោ​ដុស វណ្ណា​ស​វឌ្ឍន​: នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​
​មហាផ្ទៃ​បានឱ្យដឹងថា​ជនសង្ស័យ​ជនជាតិ​ឡាវ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​ភិត ងិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិ​ឡាវ​មាន​ស្រុកកំណើត​ភូមិ​អូន​ភូ​សៃ​ស្រុក​ញុំ​ម៉ា​ឡា​ត​ខេត្ត​ខាំ​មួន​ប្រទេស​ឡាវ​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​កោះ​សា​ដាំ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់​។​

​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​និង​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​នូវ​គ្រឿងញៀន​ចំនួន ៥​កញ្ចប់​ធំ​។​ក្រោយ​ការ​ការចាប់ខ្លួន​ដោយមាន​វត្ថុតាង​។​កម្លាំង​នគរបាល​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​សាកសួរ​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​គ្រឿងញៀន​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​តាម​ច្រក​ខេត្តស្ទឹងត្រែង​។​


​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​មន្ត្រី​អនុវត្ត​ច្បាប់​បានធ្វើ​តេស្ត​លើ​វត្ថុតាង​ចំពោះមុខ​ជនសង្ស័យ​។​ជាក់ស្តែង​វត្ថុតាង​ដែល​បាន​រឹបអូស​ពី​ជនសង្ស័យ​ខាងលើ​មាន​ចំនួន​៥​កញ្ចប់​ធំ​ស្មើនឹង​៧១១៧,៤៧​ក្រាម​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​។​

​នៅវេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ​ជនជាតិ​ឡាវ​កំពុង​ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ក្រោម​ការសាកសួរ​និង​កសាង​សំណុំរឿង​រួមជាមួយ​វត្ថុតាង​បញ្ជូនទៅ​អា​យ្យា​ការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​តាម​នីតិវិធី​៕S/​