ក្រុមហ៊ុន​ចំរើន​សម្បត្តិ​នាំយក​អង្ករ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​ជូន​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​

348
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​លោក​ឃិត​ឈឿន​អគ្គនាយក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ខន​ស្ដ្រា​ក់សិន​ខូ​អិ​ល​ធី​ឌី​និង​ផ្សារ​ខេ​ស៊ី​(KC)​ព្រមទាំង​ក្រុមគ្រួសារ​បាន​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល​,​អង្គរ​និង​គ្រឿងឧបភោគ​បរិភោគ​ជូន​រដ្ឋបាល​ខេត្តកំពង់ស្ពឺ។

​សម្ភារ​ដែល​យកទៅ​ជូន​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​រួមមាន អង្ករ ៤០បាវមី​ជាតិ ១២ កេះ ទឹកត្រី​១០​យួរ ទឹក​ស៊ីវ​អ៊ីវ​១០​យួរ​ត្រខ​កំប៉ុង​១០​យួរ​ទឹក​សុទ្ធ​២០​កេះ​ផ្ដល់ជូន​សាលាខេត្ត​កំពង់ស្ពឺ​សម្រាប់​ជួយ​ដល់​អាជ្ញាធរ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩​។​ជាមួយគ្នានេះដែរ​លោក​វី​សំណាង​អភិបាលខេត្ត​សំដែង​ការ​ស្ងើចសរសើរ នូវ​ទឹកចិត្ត​ចែករំលែក ជួយ​គ្នា​ក្នុង​គ្រាអាសន្ន​ដែល​ពិភពលោក​កំពង់​រង​ការវាយប្រហារ​ពី​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​-១៩ ។​

សូមបញ្ជាក់ថា កន្លងមក​លោក​តែងតែ ជួយ​ដល់​សង្គម ផ្ដល់នូវ​ថវិការ​ក៏ដូចជា​គ្រឿងឧបភោគ​បរិភោគ ដល់​ជន​ខ្វះខាត សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ មិនតែប៉ុណ្ណោះ លោក​មាន​កសាង សាលារៀន មន្ទីរ​បក្ស កសាង​ប៉ុស្ដិ៍នគរបាល កសាង​កុដិ៍ ជីក​ស្រះ​ទឹក​សាងសង់​របង​សាលារៀន​និង​បង្គន់​អនាម័យ កសាង​ផ្លូ ថ្នល់ ផ្លូវ​បេតុង និង​សម​ទ្ធិ​ផល​ជាច្រើន​ទៀត ។​

​ក្រុមហ៊ុន​ចំរើន​សម្បត្តិ ខន​ស្ដ្រា​ក់សិន ខូ​អិ​ល​ធី​ឌី និង​ផ្សារ​ខេ​ស៊ី មាន សំណង់​បុរី ផ្ទះល្វែង វិឡា ខុន​ដូរ មាននៅ​ប្រទេស​ថៃ​និង​នៅ​កម្ពុជា ផ្ទះ​លំហែរ ដី​ពុះ​ឡូ​តិ៍ ចំការ រី​ស៊​ត និង​ផ្សា​KC មាន​តូប លក់ដូរ ជាច្រើន​រងចាំ​អតិថិជន ។ ព័ត៌មាន​ផ្សេងៗ​ទៀត លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ៖ 017335354 / 093795378 ដើម្បី​ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត​សូម​អរគុណ​៕S/​