​ព្រឹក​នេះ​រដ្ឋបាល​ខេត្តស្វាយរៀង​នឹង​ចូលខ្លួន​មក​បង្ហាញ​អំពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់ខ្លួន​

151
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ថ្ងៃ​អង្គារ ទី​០៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​នេះ​ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តស្វាយរៀង​» ។​ពិធី​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដោយមាន​វាគ្មិន​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀងនិងក្រោម​ការសម្របសម្រួល​របស់លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

ខេត្ដស្វាយរៀងស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាង​លិច និងខាងជើង​​​ទល់​នឹង​​ខេត្តព្រៃវែង ខាងកើត និង​ខាងត្បូងទល់នឹងខេត្តតៃនីញ​និ​ងខេត្ដឡុងអានប្រទេស​វៀតណាមប្រមាណ ២៥៨ គ.ម។ប្រជាជនបច្ចុប្បន្នមានជាង៦០​ម៉ឺននាក់,ផ្ទៃដីសរុបទូទាំងខេត្ដមាន ២.៩៦៦,៤០ គ.មការ៉េ​ ។ ប្រជាជនភាគច្រើននៃខេត្ដនេះមានមុខរបរដាំដំណាំស្រូវ ប្រជាជនជាទូទៅមានសម្បុរសណ្ដែកបាយប្រើប្រាស់​ភាសាខ្មែរនិងតាមតំបន់ព្រំដែន​ប្រើប្រាស់ភាសាក្លាយខ្លះជាមួយភាសាវៀតណាម ។ ក្រុងបាវិត​ជា​ច្រក​អន្តរជាតិដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​គឺ​កម្ពុជា​និង​វៀតណាម​ជាពិសេស​គឺ​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ហូជីមិញ។ក្រុងបាវិតត្រូវបានបង្កើតជា​តំបន់​កម្សាន្ដ តំបន់កាស៊ីណូ ​ហើយតំបន់​នេះ​នៅមាន​ផ្សារណាត់​ដែលមាន​ទំនិញ​គ្រប់​ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក​និង​ផលិតផល​ពី​ប្រទេស​វៀតណាម ។​ច្រកព្រំដែន​បាវិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើនជាងគេ​ក្នុងចំណោម​តំបន់​កម្សាន្ដក្នុង​ខេត្ដ​នេះ ។​ ខេត្ត​មាន​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ​កាត់ សហគ្រាស ចំនួន ៣៦កន្លែងនិងបានទាក់ទាញកម្លាំងពលកម្មប្រមាណ ៣៥.០០០នាក់ ដេរស្បែកជើង ដំឡើងរថយន្ត កង់ កាបូបស្ពាយ …​។​

​ខេត្ដ​ស្វាយរៀង​មានស្រុក​ក្រុង​ទាំងអស់​ចំនួន​៨ គឺ​ស្រុក​ចន្ទ្រា ស្រុក​កំពង់រោទិ៍ ស្រុក​រំដួល ស្រុក​រមាសហែក ស្រុក​ស្វាយជ្រំ ក្រុង​ស្វាយរៀង ស្រុក​ស្វាយទាប​និង ក្រុង​បាវិត​(​បាន​បំបែក​ចេញពី​ស្រុក​ចន្ទ្រា​)​រួមទាំង​ឃុំ​ទាំងអស់​ចំនួន​៨០ និង​៦៩០​ភូមិ ៕​/hA